27/11/2020 15:34 GMT+7 Email Print Like 0

វៀតណាមរួមវិភាគទានយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវក្នុងកិច្ចការរួមរបស់ក្រុមប្រឹក្សាសន្តិសុខ

ក្នុងបរិបទនោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានសាទរកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងគោលដៅថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយអះអាងនូវការជឿទុកចិត្តរបស់ ប្រទេសជាសមាជិកអ.ស.បទាំងឡាយទៅលើតួនាទីសម្របសម្រួលរបស់ អ.ស.បក្នុងការដោះស្រាយបញ្ហាសកលនានា។
 

នាថ្ងៃទី២៥ វិច្ឆិកា វៀតណាមរួមជាមួយន័រវេសនិងអាហ្វ្រិកខាងត្បូងបានធ្វើជាសហប្រធានកិច្ចប្រជុំរវាងប្រទេសជាសមាជិកមិនអចិន្រ្តៃយ៍នៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកំពុងកាន់តំណែងចំនួន១០ (E10) ជាមួយប្រទេសទើបតែបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍ ចំនួន៥ (I5)។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់និងតាមរយៈប្រព័ន្ធ វីដេអូរបស់តំណាងបណ្ដាប្រទេស។

ថ្លែងសុន្ទរកថាតាមរយៈប្រព័ន្ធវីដេអូពីទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានអះអាងថា ឆ្នាំ២០២០ជាឆ្នាំពោរពេញទៅដោយការលំបាកចំពោះសហគមន៍អន្តរជាតិ។ ជម្ងឺរាតត្បាត Covid-19 បានបង្កឡើងវិបត្តិទាំងខាងសុខា ភិបាល សង្គម និងសេដ្ឋកិច្ច ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងសន្តិសុខអន្តរជាតិ ក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរបស់អង្គការ សហប្រជាជាតិនិងក្រុមប្រឹក្សាសន្តិសុខផងដែរ។

ក្នុងបរិបទនោះ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានសាទរកិច្ចខិតខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិក្នុងគោលដៅថែរក្សាសន្តិភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ ហើយអះអាងនូវការជឿទុកចិត្តរបស់ប្រទេសជាសមាជិកអ.ស.បទាំងឡាយទៅលើតួនាទីសម្របសម្រួលរបស់ អ.ស.បក្នុងការដោះស្រាយបញ្ហាសកលនានា។

ឆ្លៀតឱកាសនេះដែរ លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ទៅលើការសន្យានិងអាទិភាពរបស់វៀតណាម ក្នុងអាណត្តិបេសកកម្មរបស់ខ្លួននៅក្រុមប្រឹក្សាសន្តិសុខ ដូចជា ការជំរុញពហុភាគីនិយមនិងដំណោះស្រាយពហុភាគីក្នុងការដោះស្រាយជម្លោះ បង្កើនការគោរពធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ ជំរុញកិច្ចសហប្រតិបត្តិការរវាង អ.ស.ប ជាមួយអង្គការតំបន់ អនុតំបន់ បង្ការទប់ស្កាត់ជម្លោះ ការពារជនស៊ីវិល ជាពិសេសគឺក្រុមមនុស្សងាយរងគ្រោះនិងមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងជម្លោះប្រដាប់អាវុធ និងការស្ដារឡើងវិញក្រោយជម្លោះ រួមទាំងការដោះស្រាយផលវិបាកដោយ សារគ្រាប់បែកមីនផងដែរ៕

 


   តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ