09/08/2021 13:27 GMT+7 Email Print Like 0

វៀតណាមរួមជាមួយបណ្តាប្រទេសអាស៊ានជំនះពុះពាររាល់ឧបស័គ្គនិងរឹងមាំបោះជំហានអភិវឌ្ឍន៍

ការអនុវត្តពិធីបង្ហូតទង់អាស៊ានកាលពីឆ្នាំ ២០២០ (រូបថត៖ Lam Khanh/TTXVN)
 

ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ គឺជាខួបលើកទី ៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) (៨ សីហា ១៩៦៧ - ៨ សីហា ២០២១)។

ជាងពាក់កណ្តាលសតវត្សកន្លងមកនេះ អាស៊ានតែងតែមានការអភិវឌ្ឍន៍ដោយឥតឈប់ ឈរជាមួយនឹងសមិទ្ធផលលេចធ្លោនាំមកជូនប្រជាជនជាង ៦៥០ លាននាក់នៅក្នុងតំបន់នូវបរិយាកាសសន្តិភាពនិងស្ថិរភាព ជាកន្លែងសម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីពង្រីកវិសាលភាពនៃសកម្មភាពដែលប្រមូលផ្តុំមហាអំណាចធំៗ ក្នុងនិងក្រៅតំបន់។

នៅក្នុងបរិបទនៃការវិវត្តដ៏ស្មុគស្មាញនៃជំងឺកូវីដ -១៩ និងការប្រែប្រួលជាច្រើនទៀតនៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ អាស៊ាននៅតែបញ្ជាក់នូវស្មារតីសាមគ្គីភាពនិងការប្រឈមមុខនឹងការលំបាកនិងបញ្ហាប្រឈម ដោយរួមគ្នាជំនះពុះពាររាល់ការលំបាក ឈានដល់ការស្តារសេដ្ឋ កិច្ចដើម្បីកែលំអរជីវភាពរស់នៅរបស់ប្រជាជនឱ្យបានប្រសើរជាង។

ការចូលជាសមាជិកអាស៊ាននៅឆ្នាំ ១៩៩៥ បន្ទាប់ពីរយៈពេល ២៦ ឆ្នាំ វៀតណាមបានក្លាយជាសមាជិកមួយក្នុងចំណោមសមាជិកម្ចាស់ការ សកម្ម មានការទទួលខុសត្រូវ ដោយបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពនិងវិបុលភាពក្នុងតំបន់ កសាងអាស៊ានក្លាយទៅជាសហគមន៍ពេញលេញផ្តោតលើប្រជាជន; បង្ហាញពីគំនិតផ្តួចផ្តើមនិងភាពវិជ្ជមាននៅក្នុងបាវចនារបស់វៀតណាមស្តីពីពហុភាគីនិយមនិងការធ្វើពិពិធកម្មទំនាក់ទំនងបរទេស ស្របតាមតម្រូវការនៃកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ សន្តិភាពនិងវិបុលភាពនៃតំបន់ទាំង មូល។

ក្នុងកំឡុងពេលកាន់តំណែងជាប្រធានប្តូរវែនអាស៊ាន វៀតណាមបានបំពេញយ៉ាងល្អនូវតួនាទីដឹកនាំបស់ខ្លួន នៅពេលដាក់ចេញនូវគំនិតផ្តួចផ្តើមនិងសំណើជាបន្តបន្ទាប់។ ជាពិសេសនៅឆ្នាំ ២០២០ គំនិតផ្តួចផ្តើមជាច្រើនរបស់វៀតណាមស្តីពីកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ ១៩ និងស្តារសេដ្ឋកិច្ចឡើងវិញក្រោយជំងឺរាតត្បាត ត្រូវបានឯកភាពនិងដាក់ឱ្យអនុវត្តន៍ ដូចជាមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបនឹងជំងឺកូវីដ -១៩; ឃ្លាំងស្តុកសំភារៈវេជ្ជសាស្ត្រគ្រាអាសន្នរបស់អាស៊ាន; ក្របខ័ណ្ឌយុទ្ធសាស្ត្រអាស៊ានសម្រាប់ភាពអាសន្ន; ក្របខ័ណ្ឌស្តារអាស៊ានឡើងវិញនិងផែនការអនុវត្តន៍; សេចក្តីថ្លែងការណ៍អាស៊ានស្តីពីក្របខ័ណ្ឌកិច្ចព្រមព្រៀងច្រករបៀងទេសចរណ៍អាស៊ាន។ គំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកជួយឱ្យអាស៊ានមានគោលជំហរមាំមួនចំពោះមុខជំងឺរាតត្បាតកូវីដ - ១៩ និងឈានទៅរកការស្តារឡើងវិញនាពេលឆាប់ៗនេះ ដោយធានានូវទិសដៅអភិវឌ្ឍន៍របស់អាស៊ាន៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ