14/07/2021 14:26 GMT+7 Email Print Like 0

វៀតណាមរកឃើញករណីឆ្លងកូវីដ ១៩ ថ្មីចំនួន២.៣០១នាក់ក្នុងថ្ងៃទី១៣ កក្កដា

ក្នុងនោះ ករណីនាំចូលមានចំនួន៥នាក់ ករណីឆ្លងក្នុងប្រទេសចំនួន២២៩៦នាក់ ដែលបានរកឃើញនៅទីក្រុងហូជីមិញ (១៧៩៧ នាក់) បិញយឿង (១៨៦នាក់) ហាណូយ (៨នាក់)។

គិតចាប់តាំងពីវេលាម៉ោង១៣ដល់វេលាម៉ោង១៨ថ្ងៃទី១៣ កក្កដា វៀតណាមបានកត់ត្រាករណីឆ្លង កូវីដ ១៩ ចំនួន៨៥២នាក់បន្ថែមទៀត នាំឲ្យចំនួនករណីឆ្លងកូវីដ ១៩ សរុបក្នុងថ្ងៃឡើងដល់ ២៣០១ នាក់។ ក្នុងនោះ ករណីនាំចូលមានចំនួន៥នាក់ ករណីឆ្លងក្នុងប្រទេសចំនួន២២៩៦នាក់ ដែលបានរកឃើញនៅទីក្រុងហូជីមិញ (១៧៩៧នាក់) បិញយឿង (១៨៦នាក់) ហាណូយ (៨នាក់)។

ក្នុងថ្ងៃដដែល មានអ្នកជម្ងឺកូវីដ ១៩ ចំនួន២២២នាក់ត្រូវបានប្រកាសជាសះស្បើយ នាំឲ្យចំនួនករណីត្រូវបានព្យាបាលជាសះស្បើយសរុបឡើងដល់៩៥៣៣នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ