ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minhជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិក លោក John Kerry
វៀតណាមយកចិត្តទុកដាក់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយអាមេរិក។ ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោកPham Binh Minh បានអះអាងដូច្នេះក្នុងការជួបចរចារ ជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ មុននឹងចូលរួមសន្និសីទកំពូល ស្តីពី សន្តិសុខនុយក្លេអ៊ែរលើកទី៤ ដែលប្រព្រឹត្តទៅនៅក្រុងវ៉ាស៊ីនតោនប្រទេស អាមេរិកនាថ្ងៃទី៣១ ខែមិនា និងទី១ខែមេសា។ នៅក្នុងជំនួបនេះភាគីទាំងពីរ បានពិភាក្សាទៅលើរាល់វិធានការសំដៅបង្កើនទំនាក់ទំនងដៃគូ លើគ្រប់វិស័យ និងការងារ ត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចវៀតណាម របស់ប្រធានាធិបតីអាមេរិកលោក Barack Obama នាពេលខាងមុខ។ លោក Pham Binh Minh បានវាយតម្លៃខ្ពស់ចំពោះការដែលវៀតណាម និងអាមេរិកបានបន្តអនុវត្តជាក់ស្តែង រាល់កិច្ចសហប្រតិបត្តិការដែលបានថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរបានព្រមព្រៀងមុននោះ ដើម្បីសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ ថ្នាក់ដឹកនាំនិងប្រជាជនវៀតណាម គាំទ្រដំណើរទស្សនកិច្ចវៀតណាម របស់ប្រធានាធិបតី Obama។ រីឯខ្លួនវិញ លោក John Kerry បានអះអាងថា រដ្ឋអំណាច របស់ប្រធានាធិបតី Obama បានវាយតម្លៃពិសេស ចំពោះរាល់ការខំប្រឹងប្រែងរបស់វៀតណាម ដែលរួមជាមួយប្រទេសនានាបញ្ចប់ការចរចារ លើកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) និងសន្យាថា នឹងចលនារដ្ឋសភាអាមេរិកអនុម័ត លើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៦។
ភាគីទាំងពីរក៏បានពិភាគ្សាអំពីស្ថានភាពក្នុងតំបន់និងអន្តរជាតិ ដែលក្នុងនោះមានបញ្ហាសមុទ្រខាងកើត។ ភាគីអាមេរិកអះអាងថា គាំទ្ររាល់ការខំប្រឹង ប្រែងក្នុងការធានាសន្តិសុខ សុវត្ថិភាពនាវាចរណ៍ រួមទាំងការដោះស្រាយជំលោះដោយសន្តិវីធី ឈរលើមូលដ្ឋាននៃសន្ធិសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ និងសេចក្តីប្រកាសស្តីពីការប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (DOC) យោធូបនីយកម្មនិងគាំទ្រនូវរចនាសម្ព័ន្ធតំបន់ ក្នុងនោះអាស៊ានដើរតួនាទី ជាមជ្ឈមណ្ឌលផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម