02/08/2019 12:11 GMT+7 Email Print Like 0

វៀតណាមមិនត្រឹមតែតស៊ូដើម្បីផលប្រយោជន៍របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងការពារស្ថិរភាពនៅសមុទ្រខាងកើតទៀតផង

 លោក Gilang Hambara អ្នកជំនាញខាង ទំនាក់ទំនងអន្តរជាតិចំណុះវិទ្យាស្ថានយុទ្ធសាស្ត្រនិងអន្តរជាតិ (CSIS) ឥណ្ឌូនេស៊ី ឆ្លើយសម្ភាសន៍អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំឥណ្ឌូនេស៊ី (រូបថត៖ VOV)
 

 ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ការដែលប្រទេសចិនបញ្ជូននាវាស្រាវជ្រាវ Haiyang Dizhi 8 ចូល​ក្នុង​តំបន់​សេដ្ឋកិច្ច​ផ្ដាច់​មុខ​របស់វៀតណាម បានទាក់ទាញការ យកចិត្តទុកដាក់របស់អ្នកប្រាជ្ញនៅក្នុងតំបន់និងអន្តរជាតិ ដែលក្នុង​នោះមានអ្នក ជំនាញនិងអ្នកប្រាជ្ញឥណ្ឌូនេស៊ីទៀតផង។
 
ឆ្លើយសម្ភាសន៍​អ្នកយកព័ត៌មាននៃវិទ្យុ សម្លេងវៀតណាមប្រចាំឥណ្ឌូនេស៊ី លោក Gilang Hambara អ្នកជំនាញ​ខាង​ ទំនាក់​ទំនងអន្តរជាតិចំណុះវិទ្យាស្ថានយុទ្ធសាស្ត្រ​ និងអន្តរជាតិ (CSIS) ឥណ្ឌូ នេស៊ីបាន​ចាត់ទុកថា៖
 
“ជាប្រទេស​ដែលមានអធិបតេយ្យភាព វៀតណាមមានសិទ្ធិគ្រប់គ្រាន់ដើម្បី ថ្កោលទោស​អំពើ​រំលោភ​បំពាន​លើ​អធិបតេយ្យ​ភាព​របស់ចិន។ នាវាចិនបានទៅ ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម។ នេះ​ជា​សកម្មភាព​​ខុសច្បាប់”។
 
តាមលោក ​Gilang បានបន្តថា រាល់សកម្មភាពដោយឯកតោភាគីរបស់ ចិននា​ពេល​ថ្មី​ៗ​នេះ​ដូច​ជាពន្លិច​នាវានេសាទ​របស់ហ្វីលីពីន ឬបញ្ជូននាវាស្រាវ ជ្រាវចូលក្នុ​ងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់វៀតណាម​នោះ បាន​សរអោយ​ឃើញ​ថា ចិនបានមើលងាយច្បាប់អន្តរជាតិ ហើយបង្កការខូចខាតដល់ស្ថិរភាពនៅ សមុទ្រខាងកើត​។​​ លោក Gilang បានលើកច្បាស់ថា៖
 
“ក្នុង​ប៉ុន្មានឆ្នាំថ្មីៗនេះ ចិនបានរំលោភលើមាត្រាជាច្រើនក្នុង UNCLOS 1982។ នាឆ្នាំ២០១៣ ហ្វីលី​ពីន​បាន​ដាក់​ពាក្យ​បណ្ដឹងចិនជូនតុលាការអាជ្ញា កណ្ដាលអន្តរជាតិ (PCA)។ ប៉ុន្តែ ចិនបានច្រានចោលសាលក្រមរបស់ PCA ស្ដី​ពី សកម្មភាពខុសច្បាប់នានាដូចជាការកសាងកោះសិប្បនិម្មិត ការបំផ្លិចបំផ្លាញ បរិស្ថាន និងការប្រកាស​ពីខ្សែ៩កំណាត់​។ អាចនិយាយបានថា ចំពោះរាល់ការ កំ​ណត់របស់ UNCLOS ឬ PCA គឺ​ចិន​សុទ្ធតែមិន​គោរព​យ៉ាង​ពេញលេញនោះ ឡើយ”៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ