• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានសន្ទុះរីកចម្រើននាំមុខគេក្នុងស្ថានភាពធម្មតាតាមបែបគន្លងថ្មី

វៀតណាមមានសន្ទុះរីកចម្រើននាំមុខគេក្នុងស្ថានភាពធម្មតាតាមបែបគន្លងថ្មី។ នេះគឺជាប្រធានបទនៃសិក្ខាសាលាមួយ ដែលប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី ១៥ ខែមីនានៅទីក្រុងហាណូយ ដោយ «បណ្តាញធុរកិច្ចវៀតណាមជួយគាំទ្រការអភិវឌ្ឍសិទ្ធិអំណាចរបស់ស្ត្រី» (VBCWE) សហការជាមួយក្រុមប្រឹក្សាធុរកិច្ចវៀតណាមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព (VBCSD) ចំណុះសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) ។

លោក Nguyen Quang Vinh អគ្គលេខាធិការ VCCI និងជាអនុប្រធានប្រតិបត្តិនៃ VBCSD (រូបថត៖ VOV)


សិក្ខាសាលានេះមានគោលបំណងតភ្ជាប់«សំលេង»របស់ភាគីពាក់ព័ន្ធនានាមកពីធុរកិច្ចរហូតដល់អង្គការក្នុងស្រុកនិងអន្តរជាតិ រួមទាំងអង្គភាពតំណាងឲ្លសហគមន៍ធុរកិច្ចវៀតណាម ដើម្បីពិភាក្សាលើការស្វែងរកដំណោះស្រាយចំពោះចំណោតការអភិវឌ្ឍន៍ប្រកបដោយ​​ចីរភាពក្នុងសម័យនៃការផ្លាស់ប្តូរពីទស្សនៈសមភាពយេនឌ័រនៅកន្លែងធ្វើការ។ នៅក្នុងសិក្ខាសាលានេះដែរ វាគ្មិនក៏បានពិភាក្សាគ្នាអំពីកត្តា ដែលជួយអង្គភាពអាជីវកម្មគ្រប់គ្រងអាជីកម្មរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាពនិងចីរភាពក្នុងស្ថានភាពធម្មតា​តាមបែបគន្លងថ្មី ជាពិសេសគឺតួនាទីលើកកម្ពស់តម្លៃសមភាព និងធ្វើពិពិធកម្មក្នុងបរិយាកាសធ្វើការងារ ក៏ដូចជាលើកកំពស់​តួនាទីរបស់ស្ត្រីក្នុងការដឹកនាំជាដើម។

លោក Nguyen Quang Vinh អគ្គលេខាធិការ VCCI និងជាអនុប្រធានប្រតិបត្តិនៃ VBCSD បានមានប្រសាសន៍ថា ដើម្បីនាំមុខគេក្នុងស្ថានភាពធម្មតាតាមបែបគន្លងថ្មី អង្គភាពអាជីវកម្មចាំបាច់ត្រូវគិតគូរខុសប្លែកពីគេ ធ្វើខុសប្លែកពីគេ ព្រមទាំងមានផ្នត់គំនិតថ្មីចំពោះបញ្ហាចាស់ៗជាពុំខានឡើយ។ ម្យ៉ាងវិញទៀត សមភាពយេនឌ័រគួរតែត្រូវបានទទួលស្គាល់ដោយអង្គភាពអាជីវកម្មជាកត្តាជំរុញកំណើនក្នុងរយៈពេលវែងសម្រាប់អង្គភាពអាជីវកម្មផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top