វៀតណាមមានសមត្ថភាពក្នុងការទប់ស្តាត់ជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19)
កាលពីសប្តាហ៍មុនប្រធានបទទាក់ទងនឹងការផ្ទុះនៃជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) គឺជាប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍ពីសាធារណៈជន។ ការវិវឌ្ឍន៍នៃជំងឺនេះនៅលើពិភពលោកនិងនៅវៀតណាមត្រូវបានធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃ។ ការប្រជុំបន្ទាន់របស់រដ្ឋាភិបាលក្រសួងស្ថាប័ននៅទូទាំងប្រទេស ហើយសេចក្តីណែនាំជាបន្ទាន់ដើម្បីទប់ស្តាត់ការរាតត្បាតនៃជំងឺត្រូវផ្សព្វផ្សាយជាបន្តបន្ទាប់។
វៀតណាមបានផ្តល់ជំនួយជាសំភារៈ បរិក្ខាពេទ្យដែលមានតម្លៃប្រហែល ០.៥ លានដុល្លារអាមេរិកដើម្បីចែករំលែកជាមួយប្រទេសចិនដែលកំពុងប្រឈមមុខនឹងជំងឺរលាកសួតបង្ករដោយវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) កាកបាទក្រហមវៀតណាមបានប្រមូលជំនួយមនុស្សធម៌ ចំនួន ១០ ម៉ឺនដុល្លារហើយខេត្តជាប់ព្រំដែននៅខាងជើងវៀតណាមចំនួន ៧ ក៏ផ្តល់ជំនួយដល់ប្រជាជនចិនផងដែរ។
វៀតណាមជាលើកដំបូងបង្អស់បានចេញសេចក្តីប្រកាសអំពីជំងឺរាតត្បាតហើយបានប្រតិកម្មយ៉ាងឆាប់រហ័សដើម្បីគ្រប់គ្រងនិងទប់ស្តាត់ជំងឺពីគ្រាដែលជំងឺនេះទើបចាប់ផ្តើមនៃការរីករាលដាល។ មន្ទីរពេទ្យបណ្តោះអាសន្នសម្រាប់ទប់ទល់នឹងការរោគរាតត្បាតនៃជំងឺនេះបានត្រៀមខ្លួនជារួចរាល់ហើយ។ គិតត្រឹមថ្ងៃទី ១១ ខែកុម្ភៈវៀតណាមមាន ១៥ ករណីឆ្លងមេរោគ (COVID-19) ដែលក្នុងនោះ ៦ នាក់បានសះស្បើយ និងចេញពីមន្ទីរពេទ្យហើយ ។ ប្រកាសនេះបានបង្ហាញថាវៀតណាមយើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការការព្យាបាលជំងឺនេះ។ វិស័យសុខាភិបាលកំពុងធ្វើបច្ចុប្បន្នភាពនូវរបៀបព្យាបាលដែលជឿនលឿនបំផុតនៅលើពិភពលោក ដោយសារនេះជាជំងឺឆ្លងមួយដ៏គ្រោះថ្នាក់ដូច្នេះរាល់ករណីដែលឆ្លងជំងឺនេះនឹងត្រូវបានព្យាបាលដោយឥតគិតថ្លៃ។ មន្ទីរពេទ្យទាំងអស់បានត្រៀមសម្រាប់ស្ថានភាពដ៏អាក្រក់បំផុត។
អ្នកជំងឺជនជាតិចិនម្នាក់ដែលត្រូវបានព្យាបាយឲ្យជាសះស្បើយនៅមន្ទីរពេទ្យជោ រៃ (Cho Ray) បានចែករំលែកថា គាត់ពិតជាមានសំណាងណាស់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅប្រទេសវៀតណាម ហើយទទួលបានការព្យាបាលល្អ។ អគ្គកុងស៊ុលចិនប្រចាំនៅទីក្រុងហូជីមិញក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមនិងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុកដាក់និងព្យាបាលឲ្យឪពុកនិងកូនប្រុសរបស់អ្នកជំងឺ Li Zichao។
អង្គការសុខភាពពិភពលោកបានទទួលស្គាល់និងកោតសរសើរចំពោះសមត្ថភាពរបស់វិទ្យាស្ថានជាតិអនាម័យនិងរោគរាតត្បាតដើម្បីបំបែកមេរោគ (Covid -19) ថ្មី។ នេះបង្ហាញថាប្រទេសវៀតណាមមានប្រព័ន្ធបន្ទប់ពិសោធន៍ល្អណាស់សម្រាប់ជំងឺឆ្លង។ ការបំបែកនិងការចែករំលែកនូវប្រភេទវីរុសថ្មីគឺមានសារៈសំខាន់ដែលអនុញ្ញាតឱ្យអ្នកស្រាវជ្រាវអាចរៀបចំ ត្រួតពិនិត្យនិងធ្វើតេស្តិ៍បណ្តាគំរូ។ គាំទ្រដល់ការបង្កើតកម្មវិធីវាយតម្លៃគុណភាពនៃមន្ទីរពិសោធន៍។ បច្ចុប្បន្នអង្គការសុខភាពពិភពលោក (WHO)បាននិងកំពុងធ្វើការជាមួយបន្ទប់ពិសោធន៍និងដៃគូអន្តរជាតិដើម្បីផ្តល់គំរូជាច្រើនដល់ប្រទេសដទៃទៀតរួមទាំងប្រទេសវៀតណាមនាពេលអនាគតដ៏ខ្លីខាងមុខនេះ”។ ការព្យាបាលសម្រាប់អ្នកជំងឺនិងការបំបែកវីរុសប្រភេទថ្មីនៃវីរុសកូរ៉ូណាបានពង្រឹងបន្ថែមទៀតនូវសមត្ថភាពរបស់វៀតណាមក្នុងការការពារនិងព្យាបាលមេរោគ Covid -19។
- រហូតដល់ម៉ោង ១៧ ០០ នាថ្ងៃទី ១១ ខែកុម្ភៈ ប្រទេសវៀតណាមមានមនុស្ស ១៤ នាក់ដែលមានភាពវិជ្ជមានចំពោះ Covid -19 ក្នុងនោះមានៈឪពុកនិងកូនប្រុសជនជាតិចិន ០២ នាក់ (០១ នាក់ត្រូវបានសះស្បើយនិងចេញពីមន្ទីរពេទ្យហើយ) ។ ជនជាតិវៀតណាម ០៥ នាក់បានវិលត្រឡប់មកពីវូហាននិងចិន (០១ នាក់បានជាសះស្បើយនិងចាកចេញពីមន្ទីរពេទ្យ); ជនជាតិវៀតណាម ០៦ នាក់មានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជំងឺវិជ្ជមាន Covid -19 (មនុស្សម្នាក់ បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យហើយ)។ ជនជាតិអាមេរិចចំនួន ០១ នាក់បានមកដល់ប្រទេសវៀតណាមដែលកាលពីមុនមានដំណើរឆ្លងកាត់នៅទីក្រុងវូហានប្រទេសចិន។ - ខេត្តដែលមានអ្នកជំងឺ Covid -19 ៖ ខេត្ត វិញភុក (Vinh Phuc) (១០); ទីក្រុងហូជីមិញ (០៣); ខេត្ត ខាញ់ហា័រ (Khanh Hoa) (០១); ខេត្តថាញហ័រ (Thanh Hoa) (០១) ។ ចំនួនករណីអវិជ្ជមាន nCoV: ៧៤៥ ករណី។ - អ្នកជំងឺទទួលការព្យាបាលនិងសះស្បើយនិងចេញពីមន្ទីរពេទ្យចំនួន៖ ៦ នាក់ ។
អត្ថបទនិងរូបភាព៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម
សម័យប្រជុំលើកទី ១១ នៃរដ្ឋសភា នីតិកាលទី ១៤ ៖ បញ្ចប់ការងារបុគ្គលិក
វាលទំនាបទន្លេគឺវឡុង អនុវត្តសេចក្តីសម្រេចចិត្ត “សម្រប់ធម្មជាតិ”
មហាសន្និបាតលើកទី ១៣ របស់ - ជាព្រឹត្តិការណ៍សំខាន់មួយ
មហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាម ៖ បញ្ហាថ្មីៗនិងលេចធ្លោជាច្រើននៅក្នុងទិសដៅអភិវឌ្ឍន៍ប្រទេស
ប្រទេសវៀតណាមបានបញ្ចប់បេសកកម្មកិច្ចការបរទេសទាំងពីររបស់ខ្លួនដោយជោគជ័យ
APEC ២០២០៖ ចំណាប់អារម្មណ៍អំពីប្រទេសវៀតណាម
រណសិរ្សមាតុភូមិវៀតណាមបង្កើតកម្លាំងមហិមា ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ
AIPA លើកទី ៤១ ខិតខំប្រឹងប្រែង ដើម្បីចូលរួមវិភាគទានក្នុងដំណើរការសមាហរណកម្មក្នុងតំបន់
វៀតណាម - អាមេរិក៖ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរក្នុងរយៈពេល២៥ ឆ្នាំ
អាស៊ាន និងអាស៊ានបូក៣៖ សាមគ្គីភាព និងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺ COVID-19
តំបន់ដីសណ្ដរគីវឡុង (Cuu Long) បន្សាំទៅនឹងគ្រោះរាំងស្ងួតនិងការឈ្លានពានដោយជាតិប្រៃ
លោកអគ្គលេខាធិការបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង (Nguyen Phu Trong)៖ រួបរួមគ្នា ដើម្បីយកឈ្នះជំងឺរាតត្បាត COVID-១៩!
ខ្លឹមសារសុន្ទរកថាទាំងស្រុងរបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋ លោកង្វៀន ភូត្រុង (Nguyen Phu Trong) នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៩០ ឆ្នាំទិវាបង្កើតបក្សកុម្មុយនិស្ត
បក្សបម្រើតែផលប្រយោជន៍ជាតិនិងមាតុភូមិ
សាររបស់អគ្គលេខាធិការបក្ស ប្រធានរដ្ឋលោក ង្វៀន ភូត្រុង (Nguyen Phu Trong)
"ឱកាសមាស" សម្រាប់លើកកម្ពស់ឋានៈរបស់ប្រទេសជាតិដោយមានមាគ៌ាគោលនយោបាយការបរទេសឯករាជ្យភាព និងស្វយ័ត
ព្រឹត្តិការណ៍សំខាន់ៗ ក្នុងទំនាក់ទំនងអាស៊ាន - កូរ៉េខាងត្បូង
ពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេសរវាងវៀតណាម -ឡាវ
វៀតណាម៖ ដៃគូទំនុកចិត្តដើម្បីសន្តិភាពចីរភាព
អភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការរវាងសភាវៀតណាម និង សភាទាំងឡាយលើសកលលោក
ព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនៃការទំនាក់ទំនងវៀតណាម - កូរ៉េខាងជើង
ចុះហត្ថលេខាលើឯកសារទាំង៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាម - អាមេរិក
កិច្ចប្រជុំកំពូលអាមេរិក - កូរ៉េខាងជើងលើកទីពីរនៅក្រុងហាណូយ
ជំរុញទំនាក់ទំនងវៀតណាម - ឡាវ វៀតណាម - កម្ពុជា ឱ្យកាន់តែស៊ីជម្រៅ និងនិរន្តរភាព
កាសែតរូបភាពវៀតណាមបានចុះផ្សាយ នាខែមីនា ឆ្នាំ១៩៧៩ ដែលបានមិត្តភក្តិអន្តរជាតិស្វែងរក។