• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមមានពាណិជ្ជសញ្ញាជាប់ក្នុងបញ្ជីម៉ាក់យីហោកំពូល ៤០០ ដែលមានតម្លៃបំផុតនៅលើសកលោក


 វៀតណាមមានពាណិជ្ជសញ្ញាជាប់ក្នុងបញ្ជីម៉ាក់យីហោកំពូល ៤០០ ដែលមានតម្លៃបំផុតនៅលើសកលោក (រូបថត៖ Vietel Store)
 

ក្រុមហ៊ុន Brand Finance ដែលជាក្រុម​ហ៊ុនផ្តល់​យោបល់​ក្នុងការ​វាយ​តំលៃ​ពាណិជ្ជ​សញ្ញាជួរ​មុខ​គេនៅលើ​ពិភពលោក​ ទើប​តែប្រកាសបញ្ជីឈ្មោះម៉ាកយីហោកំពូល ៥០០​ ដែលមានពា​ណិជ្ជសញ្ញា​ដ៏មាន​តម្លៃបំផុត​នៅលើពិ​ភពលោ​កឆ្នាំ ២០២០ (Global 500 2020)។
 
យោងតាមសេចក្តី​ប្រកាសនោះបានឲ្យដឹងថា ពាណិជ្ជសញ្ញា Viettel របស់វៀតណាម ត្រូវបានគេកំណត់តម្លៃ ៥,៨ ពាន់លាន​ដុល្លារអាមេរិក ដែលកើនឡើង ៣៤% បើប្រៀបធៀបនឹងឆ្នាំ ២០១៩ (ពោលគឺ ៤,៣ ពាន់​លាន​ដុល្លារ​អាមេរិក)។  ហេតុដូច្នេះ នានាបច្ចុប្បន្ន ពាណិជ្ជសញ្ញា Viettel កំពុងជាប់ចំណាត់ថ្នាក់ទី ៣៥៥ នៅ​លើ​ពិភពលោក ហើយជាប់ចំណាត់ថ្នាក់ទី ១០២ នៅតំបន់អាស៊ី និងទី ៧ នៅអាស៊ីអាគ្នេយ៍ផងដែរ។ របាយការណ៍ Brand Finance ក៏បានឲ្យដឹងថា នេះគឺជាជំហានលោតផ្លោះគួរឱ្យចាប់អារម្មណ៍ និងជា​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត​ក្នុងតារាងរៀប   ចំណាត់ថ្នាក់ក្នុងឆ្នាំនេះ។ គួរបញ្ជាក់ថា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​វៀត​ណាម​ លោក Nguyen Manh Hung បានវាយតម្លៃថា Viettel គឺជា​សហគ្រាស​ទូរគ​មនា​គមន៍​តែមួយ​គត់​នៅលើ​ពិភពលោក​ ដែលបានចូលរួមក្នុងការស្រាវជ្រាវនិងផលិតឧបករណ៍បណ្តាញ​ទូរគ​ម៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ យកមនុស្សជាមជ្ឈមណ្ឌល ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វៀតណាមប្រកាន់ខ្ជាប់នូវវិធីសាស្ត្រ "យកមនុស្សជាមជ្ឈមណ្ឌល" ក្នុងការគ្រប់គ្រងការធ្វើចំណាកស្រុក

វេទិកាត្រួត​ពិនិត្យការធ្វើចំណាកស្រុកអន្តរជាតិ (IMRF) លើកទី ២ បានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​បរិបទដែលការធ្វើចំណាកស្រុកអន្តរជាតិបន្តប្រឈមមុខនឹងបញ្ហា​ប្រឈមដ៏​ស្មុគស្មាញជាច្រើន។ ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមពីប្រទេសជិត ១៣០ រួមជាមួយ​អង្គការអន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ​ជាច្រើន​។

Top