វៀតណាមមានគោលបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការលើច្រើនវិស័យជាមួយអ៊ីរ៉ង់
ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអ៊ីរ៉ង់ នាថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៦ ប្រធានរដ្ឋ លោក Truong Tan Sang បានអញ្ជើញចូលរួម និងថ្លែងមតិនៅក្នុងវេទិកា អង្គភាពអាជីវកម្មវៀតណាម-អ៊ីរ៉ង់ ដោយមានការចូលរួមរបស់អង្គភាពអាជីវកម្ម ចំនួន២០០នៃប្រទេសទាំងពីរ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋ លោក Truong Tan Sang បានសង្កត់ធ្ងន់ថា៖
“ក្នុងគោលនយោបាយអភិវឌ្ឍន៍ វៀតណាមជានិច្ចកាលគោរព និងមានគោលបំណងជំរុញថែមទៀតទំនាក់ទំនងសហប្រតិបត្តិការ លើច្រើនវិស័យ មានផលប្រយោជន៍ដូចគ្នាជាមួយអ៊ីរ៉ង់។ យើងខ្ញុំមានគោលបំណងថា៖ ក្នុងយុទ្ធសាស្ត្រ និងគោលនយោបាយឆ្ពោះទៅខាងកើតរបស់អ៊ីរ៉ង់ វៀតណាមជាទីមកដល់ដើមដំបូងនិងយើងខ្ញុំជឿជាក់ថា៖ ជាដៃគូទំនុកទុកចិត្ត ប្រសិទ្ធិភាព ផ្តល់មរិយាកាសវិនិយោគនិងអាជីវកម្មស្ថិរភាព និងមានចំណេញខ្ពស់។”
នាថ្ងៃនេះដែរ ប្រធានរដ្ឋ លោក Truong Tan Sang បានជួបសន្ទនាជាមួយ លោកKamal Sajjadi ប្រធានក្រុមប្រឹក្សាមិត្តភាពអ៊ីរ៉ង់-វៀតណាមផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម