• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រីកឱកាសនាំចេញឧបករណ៍ធ្វើតេស្តជំងឺ Covid-19

ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមដែលត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្រយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ធ្វើការស្រាវជ្រាវនិងផលិត គឺជាលទ្ធផលនៃគម្រោងការណ៍ស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាម អនុម័ត នាដើមឆ្នាំ២០២០

ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមដែលត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្រយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ធ្វើការស្រាវជ្រាវនិងផលិត (រូបថត៖ TTXVN)


នាពេលថ្មីៗនេះ ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមត្រូវបាន អង្គការសុខភាពពិភពលោក (WHO) អនុម័តឲ្យប្រើប្រាស់។
ឧបករណ៍ធ្វើតេស្តជំងឺ COVID-19 របស់វៀតណាមដែលត្រូវបានវិទ្យាស្ថានវេជ្ជសាស្ត្រយោធាសហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A ធ្វើការស្រាវជ្រាវនិងផលិតគឺជាលទ្ធផលនៃគម្រោងការណ៍ស្រាវជ្រាវថ្នាក់ជាតិដែលត្រូវបានក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា វៀតណាមអនុម័តនាដើមឆ្នាំ ២០២០។

ការយល់ព្រមរបស់អង្គការសុខភាពពិភពលោកនឹងជួយឱ្យផលិតផលនាំចេញទៅទូទាំងពិភពលោកបានយ៉ាងងាយស្រួល។ អង្គការមួយចំនួនដូចជា ធនាគារពិភពលោក (WB) មូលនិធិ CHAI  រំពឹងនឹងទិញផលិតផលនេះដើម្បីបញ្ចូល ក្នុងកម្មវិធីជួយឧបត្ថម្ភដល់បណ្តាប្រទេសនៅលើពិភពលោក។ គួរបញ្ជាក់ថាមុននេះមានប្រទេសនិងអង្គភាពអាជីវកម្មជាង ២០ បានបញ្ជាទិញឧបករណ៍ធ្វើតេស្តិ៍ជំងឺ COVID-19 ដែលផលិតដោយប្រទេសវៀតណាម ដូចជា អ៊ីរ៉ង់ អ៊ុយក្រែន ហ្វាំងឡង់ និងម៉ាឡេស៊ី៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

បន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក

នាព្រឹកថ្ងៃទី ២២ ខែមិថុនា នៅទីក្រុងហាណូយ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីស្តីទីនៃក្រសួងកងទ័ពជើងទឹកសហរដ្ឋអាមេរិក លោក ហ៊ុង កៅ និងគណៈប្រតិភូ ក្នុងឱកាសចូលរួមកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិក - មិត្តភក្តិប៉ាស៊ីហ្វិក ឆ្នាំ ២០២៦ (PP-PF២៦)។

Top