• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយចិន

ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាមួយចិន។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh និងគណប្រតិភូនៃប្រទេសទាំងពីរ ដែលបានចូលរួមវេទិកាប្រជាជនវៀតណាម  - ចិនលើកទី ១១ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាថ្ងៃទី ២៨ ខែធ្នូនៅទីក្រុងហាណូយឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយ ប្រធានសមាគម អ្នកការទូតសាធារណៈ និងជាអនុប្រធានមូលនិធិ Song Qing Ling ចិន លោក Hu Zheng Yao និងគណប្រតិភូនៃប្រទេសទាំងពីរ ដែលបានចូលរួមវេទិកាប្រជាជន វៀតណាម  - ចិនលើកទី ១១ ។

អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់លើការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាអ្នកជិតខាងល្អ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយចិន។ លោក Pham Binh Minh បានស្នើឲ្យសម្ព័ន្ធសមាគមមិត្តភាពវៀតណាមសមាគមមិត្តភាពកិច្ចការបរទេសរវាងប្រជាជនជាមួយប្រជាជនចិននិងសមាគមអ្នកការ​ទូត​សាធារណៈចិនរួមសហការជាមួយស្ថាប័នតំណាងនៃប្រទេសទាំងពីរ ដើម្បីអនុវត្តន៍ល្អនូវរាល់សកម្មភាពរំលឹកខួបលើកទី ៧០ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - ចិន និងរាល់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជនជាមួយប្រជាជននៃប្រទេសទាំងពីរ ដែលក្នុងនោះមានវេទិកាប្រជាជនវៀត ណាម - ចិនផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជាដៃគូសំខាន់ចម្បងជានិច្ច

នៅរសៀលថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Pete Hegseth រដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ក្នុងដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម លោកអគ្គលេខាបក្ស តូ ឡឹម បានបញ្ជាក់ថា វៀតណាមចាត់ទុកសហរដ្ឋអាមេរិកជា ដៃគូមួយក្នុងចំណោមដៃគូសំខាន់ចម្បងជានិច្ច ដោយមានបំណងចង់បន្តពង្រឹងកិច្ច សហប្រតិបត្តិការទ្វេភាគីយ៉ាងទូលំទូលាយលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍របស់ ប្រជាជននៃប្រទេសទាំងពីរ។

Top