• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមផ្ទេរតំណែងប្រធាន ADMM, ADMM + ទៅឱ្យប្រទេសប្រ៊ុយណេដារូសាឡឹម

ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ (រូបថត៖ Baoquocte)
 

នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅទីក្រុងហាណូយ វៀតណាមបានផ្ទេរតំណែងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM +) ទៅឲ្យប្រទេស ប្រ៊ុយណេ ដារូសាឡឹម ដែលជាប្រទេសកាន់តំណែងជាប្រធានអាស៊ានឆ្នាំ ២០២១។

ថ្លែងក្នុងពិធីប្រគល់តំណែងនេះ លោកនាយឧត្តមសេនីយ៍ Ngo Xuan Lich រដ្ឋមន្រ្តីក្រសួងការពារប្រទេស វៀតណាម បានអះអាងថាមិនត្រឹមតែប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែប្រទេសជាសមាជិក ADMM + ទាំងអស់ នឹងគាំទ្រយ៉ាងសកម្មដល់ប្រទេសព្រុយណេដារូសាឡឹមក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២១។

មុននោះ កិច្ចប្រជុំ ADMM + លើកទី ៧ បានប្រារព្វធ្វើឡើង និងអនុម័តលើសេចក្តីថ្លែងការណ៍រួម ADMM +។ សេចក្តីថ្លែងការណ៍ ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃលារដែល ADMM + អនុវត្តវិធានការណ៍កសាងទំនុកចិត្តជាក់ស្តែង តាមរយៈការអនុវត្តក្រមប្រតិបត្តិស្តីពីការជៀសវាងជំលោះជាយថាហេតុនៅដែនសមុទ្រ និងអនុវត្តអនុសញ្ញាស្តីពីបទបញ្ញត្តិអន្តរជាតិក្នុងការទប់ស្កាត់ការប៉ះទង្គិចគ្នានៅលើលំហរសមុទ្រឆ្នាំ ១៩៧២ ដើម្បីធានាបរិយាកាសសន្តិភាពប្រកបដោយអំណោយផលដល់ការអភិវឌ្ឍ ក៏ដូចជាវិបុលភាពប្រកបដោយចីរភាពនៅក្នុងតំបន់ផងដែរ។ សេចក្តីថ្លែងការណ៍រួម ADMM + បានអបអរសាទរ ការរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំ ADMM + លើកទី ៨ នៅប្រទេសប្រ៊ុយណេក្នុងឆ្នាំ ២០២១៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top