12/06/2020 12:00 GMT+7 Email Print Like 0

វៀតណាមប្រឆាំងជំទាស់នឹងទង្វើរបំពានច្បាប់អន្តរជាតិរបស់ចិននៅសមុទ្រខាងកើត

​នៅក្នុង​សន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស វៀតណាម ដែលធ្វើឡើងនាថ្ងៃទី ១១ ខែមិថុនា ឆ្លើយ​តបនឹងសំនួរដែលស្តីអំពីប្រ តិកម្មរបស់វៀតណាមចំពោះការដែលនាថ្ងៃទី ៣ មិថុនា អាមេរិក​បាន​ផ្ញើ​កំណត់​ ទូតឡើងអង្គការសហប្រជាជាតិ ដើម្បីប្រឆាំងជំទាស់ ចំពោះការទាមទារអធិប តេយ្យភាព​របស់​ចិន​នៅ​សមុទ្រ​ខាង​កើត អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាម លោកស្រី Le Thi Thu Hang បានឲ្យដឹងថា៖
 
វៀតណាម​តែងតែយកចិត្តទុកដាក់ចំពោះការដែល ក្នុងរយៈពេលថ្មីៗនេះ ប្រទេសជាច្រើន ជាស​មាជិក​អង្គការ​សហប្រ​ជាជាតិ បានផ្សព្វផ្សាយនូវឯកសារបង្ហាញពីទស្សនៈស្តីពីស្ថានភាពនៅសមុទ្រខាងកើត។ ការផ្ស​ព្វផ្សា​យនូ​វទស្សនៈ​ទាំ​ង​នេះ ជារបៀបនៃទម្លាប់ប្រតិបត្តិការរបស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិប៉ុណ្ណោះ។ គោលជំហរ​របស់​វៀតណាម​ លើបញ្ហាសមុទ្រខាងកើត រួមទាំងអធិប​តេយ្យភាព សិទ្ធិអធិបតេយ្យភាព និងសិទ្ធិស្រប​ច្បាប់​នៅសមុទ្រគឺត្រូវបានប​ញ្ជាក់យ៉ាងច្បាស់​លាស់ហើយ។ ជាថ្មីម្តងទៀត វៀតណាម​សូមអះអាងថា វៀតណាមមាន​ភ័ស្តុតាងប្រវត្តិសាស្ត្រពេញលេញ និងមូលដ្ឋានគ​តិយុត្តគ្រប់គ្រាន់ ដើម្បី​អះអាង​នូវ​អធិបតេយ្យ​ភាព​របស់​ខ្លួន លើប្រជុំកោះ Hoang Sa និង Truong Sa ក៏ដូចជាសិទ្ធិស្របច្បាប់ចំពោះតំបន់សមុទ្ររបស់វៀតណាម ដែលត្រូវបាន​កំណត់ដោយអនុលោមតាម UNCLOS ១៩៨២។ ហេតុដូច្នេះ រាល់សកម្មភាព​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​នឹង​កោះ​ទាំងពីរនេះ ដោយគ្មានការអនុញ្ញាតពីវៀតណាម គឺជាទង្វើបំពាន​អធិបតេយ្យភាព​របស់​វៀត​ណាម និ​ងត្រូ​វ​បានចាត់ទុកថាជាមោឃៈ។ ចិននិងប្រទេសដទៃទៀត ចាំបាច់ត្រូវ​ធ្វើ​សកម្មភាព​ប្រកប​ដោយ​ទំនួល​ខុសត្រូវ និង​ចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព សន្តិសុខនិងស្ថិរភា​ពនៅសមុទ្រខាង​កើតផងដែរ៕​

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ