អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang
នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៧ ក្នុងការឆ្លើយសំណួររបស់អ្នកយកព័ត៌មានអំពីការដែលតៃវ៉ាន់ (ចិន) ហាត់សមបាញ់គ្រាប់ពិតនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa អ្នកនាំ ពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា ៖
“វៀតណាមមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងភស្តុតាងប្រវត្តិសាស្ត្រជាក់លាក់ អះអាងអធិបតេយ្យភាព របស់ខ្លួនចំពោះប្រជុំកោះ Hoang Sa និង Truong Sa។ ការ ដែលតៃវ៉ាន់ (ចិន) បានរៀបចំការហាត់សមបាញ់គ្រាប់ពិតជាច្រើនលើកច្រើនសារ នៅជុំវិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមជាសកម្មភាព រំលោភយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យភាពដែនដី របស់វៀតណាមចំពោះប្រជុំកោះ នេះ គំរាមកំហែងសន្តិភាព ស្ថិរភាព សុវត្ថិភាព សន្តិសុខនាវាចរណ៍និងបណ្តាលឲ្យ ស្ថានភាពនៅសមុទ្រខាងកើតកាន់តែស្មុគ្រស្មាញ។ ជាថ្មីម្តងទៀត វៀតណាមប្រឆាំង ជំទាស់ដាច់អហង្កានិងសំណូមពរតៃវ៉ាន់ (ចិន) កុំប្រព្រឹត្តសកម្មភាពស្រដៀងដូច្នោះ”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម