• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្រឆាំងតៃវ៉ាន់(ចិន)អនុវត្តសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់សមុទ្រជំវិញកោះ Ba Binh


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

នាថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ឆ្លើយសម្ភាសន៍​ជាមួយអ្នកយក​ព័ត៌មាន អំពី​ប្រតិកម្ម​របស់វៀត​ណាម ចំពោះ​ការដែល​តៃវ៉ាន់ (ចិន) អនុវត្ត​សមយុទ្ធបាញ់​គ្រាប់​ពិត នៅតំ​បន់​សមុទ្រជំវិញកោះ Ba Binh ប្រជុំកោះ Truong Sa របស់​វៀតណាម អ្នកនាំពាក្យក្រ​សួងការបរ​ទេសវៀត​ណាម លោក Le Hai Binh បាន​អះអាង​ថា៖
 
“​វៀតណាមមានគ្រប់ភាស្តុតាង​ប្រវត្តិសាស្ត្រ និងមូលដ្ឋានគតិ្តយុត្តិអធិប​តេយ្យ​ភាព ចំ​ពោះប្រជុំ​កោះ Hoang Sa និង Truong Sa។ ការដែល​តៃវ៉ាន់ (ចិន) អនុវត្ត​ការ​សម​យុទ្ធបាញ់គ្រាប់​ពិត នៅតំបន់សមុទ្រជំវិញកោះ Ba Binh ប្រជុំ​កោះ ​Truong Sa របស់​វៀតណាម ជាសកម្មភាពរំលោភ​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​អធិបតេយ្យ​ភាព សន្តិភាព​ ស្ថិរភាព ​និង​សុវត្ថិភាព​នាវាចរណ៍ បង្កើន​ភាព​តាន​តឹង​ និង​ធ្វើអោយ​ស្មុគ្រស្មា​ញ​ថែម​ទៀត ស្ថានភាព នៅ​សមុទ្រ​​ខាង​កើត​៕ ”

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ ទទួលជួបឯកអគ្គរដ្ឋទូតបរទេសដែលចូលជូនសារតាំង

នារសៀលថ្ងៃទី៦ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក តូ ឡឹម អគ្គលេខាបក្ស ប្រធានរដ្ឋ បានទទួលជួបឯកអគ្គរដ្ឋទូតនៃប្រទេសលុចសំបួ បេណាំង ម៉ូរីតានី ហ្គីណេ លីទុយអានី បុតស្វាណា ម៉ាល់ឌីវ កៀរហ្ស៊ីស៊ីស្ថាន ហ្ស៊កដានី និងអេស្តូនី ដែលបានចូលជូនសារតាំង ដើម្បីបំពេញបេសកកម្មការទូតនៅប្រទេសវៀតណាម។

Top