31/07/2019 10:32 GMT+7 Email Print Like 0

វៀតណាមប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវការអនុវត្តនិងការពារអធិបតេយ្យភាពជាតិដោយសុខសន្តិភាព

 ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ការដែលក្រុមនាវាស្រាវជ្រាវ Haiyang Dizhi 8 របស់ ចិន​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ទៅលើតំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​និង​តំបន់​ខ្ពង់​រាប​បាត​សមុទ្រ​របស់​វៀត​ណាម​នៅតំបន់​ប៉ែក​ខាង​ត្បូង​នៅ​សមុទ្រ​ខាង​កើតនោះ បាន ទាក់ទាញការយកចិ​ត្តទុក ដាក់យ៉ាងខ្លាំងរបស់សាធារណៈមតិ​អន្តរ​ជាតិ​។ 
 
មិន​ត្រឹម តែរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញារបស់អង្គ ការ​សហប្រជា​ជាតិ​ស្ដីពី​ច្បាប់​សមុទ្រឆ្នាំ១៩៨២ប៉ុណ្ណោះ​ទេ សកម្មភាពរបស់ចិន ថែម​ទាំងជាការគំរាមកំហែងដល់​សន្តិភាព​ ស្ថិរភាព​នៅក្នុង​តំបន់​និង​លើពិភព លោកទៀតផង​។ ក្នុងបរិបទនោះ ក្នុងឋានៈជាសមាជិកមានកា​រទទួល​ខុសត្រូវ របស់​អង្គការ​សហប្រជាជាតិ វៀតណាមជានិច្ចកា​លប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវ​ គោលជំហរ​ពីការ​ដោះ​ស្រាយ​ជម្លោះ​នៅសមុទ្រ​ខាង​កើតដោយ​សន្តិវិធី។
 
ថ្មប៉ប្រះទឹក Vanguard Bank ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរយៈចម្ងាយ ២០០ម៉ាយគិតចាប់តាំង​ពីខ្សែ​បន្ទាត់​គោល​របស់​វៀត​ណាម។ នេះជាតំបន់ចំណុះ អធិ​បតេយ្យភាពរបស់វៀតណាម​ទាំង​ស្រុង ដែលត្រូវ​បាន​កំណត់​យ៉ាង​ត្រឹម​ត្រូវ តាមបទញ្ញត្តិនានាក្នុងអនុសញ្ញាអង្គ​ការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ១៩៨២​។
 
សកម្មភាពរបស់ចិនរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ
 
តាម​មាត្រាទី៥៦នៃ UNCLOS 1982 បានចែងថា ក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ខ្លួន ប្រទេស​ជាប់​ឆ្នេរ​សមុទ្រ​ ក្នុង​សិទ្ធិនានា គឺមានសិទ្ធិអធិបតេ​យ្យភាព ចំពោះប្រភពធន​ធាន​ធម្មជាតិ សត្វឬ​មិន​មែន​សត្វ​នៅក្នុង​តំបន់នោះ។​ ក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខនេះដែរ ​ប្រទេសជាប់ឆ្នេរសមុទ្រ ក៏មាន​សិទ្ធិអធិបតេយ្យភាព ​ចំពោះ​សកម្មភាព​រុករក​ធ្វើអាជីវកម្មនានាដូ​ច​ជាផលិតថាមពលពីទឹក ចរន្តមហា សមុទ្រនិ​ងខ្យល់។ ដោយ​ហេតុ​នេះ​ សកម្មភាពទាំងអស់របស់បរទេសនៅក្នុង តំបន់សមុទ្រវៀតណាម ត្រូវតែគោរពតាម​បទបញ្ញត្តិ​ទាក់​ទិន​នានា​របស់ UNCLOS 1982 និងច្បាប់វៀតណាម ហើយ​ប្រសិនបើគ្មានការអនុញ្ញាតរបស់ វៀត​ណាម​នោះទេ គឺសុទ្ធតែជា​អំ​ពើរំ​លោភបំពានទៅលើ​តំបន់សមុទ្ររបស់វៀត ណាម ក៏ដូចជារំលោភទៅលើច្បាប់អន្តរជាតិនិ​ង UNCLOS​ 1982 ផងដែរ។
 
ប៉ុន្តែ ​ដោយមិនអើពើដល់ច្បាប់អន្តរជាតិ ចិនបានទាមទារអោយវៀតណាម ត្រូវបញ្ឈប់​សកម្មភាព​ស្រាវជ្រាវ​រុករកប្រេ​ងនៅ​ក្នុងតំបន់សមុទ្រដែលចំណុះអធិបតេ​យ្យភាពរបស់វៀតណាមទាំ​ងស្រុង។ លោក No​ah Zaring ទីប្រឹក្សា​នយោបាយ​ នៃស្ថានទូតអាមេរិកប្រចាំ​វៀតណាម បានចាត់ទុក​ថា៖​
 
“ច្បាស់​លាស់ថា សកម្មភាពរបស់ចិនគឺប្រើប្រាស់កម្លាំងដោយមានចេតនា ដើម្បី​បម្រើអោយ​គោល​ដៅ​របស់​ខ្លួន​។ ចិនបានធ្វើអោយស្ថានភាពកាន់តែ អស្ថិរភាព ដោយ​ប្រើប្រាស់​អំពើហឹង្សាដើម្បី​គំរាម​កំហែង​ប្រទេស​ផ្សេងៗ​។ ខ្ញុំចាត់ទុកថា ចិនត្រូវតែមានកិច្ចសហប្រតិប​តិ្តការ ការគោរពច្បាប់អន្តរជាតិដើម្បីមិន​ធ្វើអោយ អន្តរាយ​ចំពោះអធិបតេយ្យ​ភាព​ និងទំនុកទុកចិត្តរបស់ប្រទេស​នានាក្នុងតំបន់”។
 ​
ចំណែកឯលោក​ស្រី Umnova Irina Anatolyevna ប្រធានគណៈកម្មការ ស្រាវជ្រាវរដ្ឋធម្មនុញ្ញ-ច្បាប់នៃសាកល​វិទ្យាល័យ​យុត្តិធម៌​ចំណុះតុលាការកំពូល សហព័ន្ធរុស្ស៊ីបានអះអាងថា៖ “សកម្ម​ភាពរបស់​ចិនបាន​ដើរផ្ទុយ​ទៅនឹង​អនុសញ្ញា​អង្គការសហប្រជាជាតិស្ដីពី​ច្បាប់សមុទ្រឆ្នាំ១៩៨២យ៉ាងពេ​ញលេញ ក៏ដូចជា​ដើរផ្ទុយទៅនឹង​ការខិតខំ​ ប្រឹងប្រែងការពារសន្តិភាព ការដោះស្រាយជម្លោះដោយស​ន្តិវិធីរបស់ប្រទេស អាស៊ីអា​គ្នេយ៍​នានា។ សកម្មភាព​នោះមិនត្រូវ​បានអនុញ្ញាតអោយកើតមានឡើង ម្ដង​ទៀតនាអនាគតនោះឡើយ។ ​វៀតណាម​គប្បីប្រកាន់​យ៉ាង​ខ្ជាប់នូវទស្សនៈ ​របស់ខ្លួនស្ដីពីការដោះស្រាយ​ជម្លោះដោយសន្តិវិធី ព្រ​មទាំងសង្កត់​ធ្ងន់​លើគោល ​ជំហរប្រឆាំងជំទាស់ការប្រើ​ប្រាស់​អំពើហឹង្សាផងដែរ”។
 
គោរពច្បាប់អន្តរជាតិ ការពារអធិបតេយ្យ​ភាពយ៉ាងដាច់ខាត
 
ក្នុងបរិបទនោះ ភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រ​របស់មាតុ ប្រទេសគឺមានសារសំខា​ន់ណាស់។ គោលជំហរ​ដ៏ឥតងាក​រេរបស់វៀតណាមនោះ ​គឺដោះស្រាយជម្លោះនៅសមុទ្រខា​ងកើត​ដោយសន្តិវិធី ជាមួយ​ស្មារតី​​នៃភាព​ជា ដៃគូ ដើម្បីការទទួលខុសត្រូវ​របស់សហគមន៍ ​ដោយឈរលើមូលដ្ឋាន​នៃច្បាប់ អន្តរជាតិ​ មិន​ប្រើប្រាស់​អំពើ​ហឹង្សានិងគំរាមកំហែងប្រើប្រាស់​អំពើហឹង្សា។
 
វៀ​តណាម​​បានជួបប្រាស្រ័យជាច្រើនលើកច្រើនសារជាមួយចិន ហើយ ប្រគល់កំណត់ទូតប្រឆាំងជំទាស់ ព្រមទាំង​​សំណូម​ពរអោយចិនបញ្ឈប់ភ្លាមមួយរំពេចនូវអំពើខុសច្បាប់ ដកនាវាទាំង​អស់ចេញ​ពីតំបន់​សមុទ្រ​របស់​វៀត​​ណាម ក៏ដូចជាគោរពសិទ្ធិអធិបតេយ្យភាពនិងយុត្តា​ធិការរបស់វៀត ណាមផងដែរ។ ទន្ទឹម​នឹងនោះ កម្លាំងសមត្ថកិច្ចនៅ​សមុទ្រ​របស់វៀតណាម បន្តដំណើរការវិធាន ការ​ដ៏សមស្របសំដៅអនុវត្តអធិបតេយ្យ​ភាព សិទ្ធិ​អធិបតេយ្យ​ភាពនិងយុត្តាធិកា ប្រកបដោយសន្តិភាព​ ស្របច្បាប់ ដើម្បីការពារ​តំបន់​សមុទ្រ​របស់​វៀត​ណាម​ផង​​​ដែរ។ សាស្ត្រាចារ្យ បណ្ឌិតលោក Pham Quang Minh សាកលវិទ្យាធិការនៃ សាកលវិទ្យាល័យ​វិទ្យសាស្ត្រស​ង្គម​និង​​មនុស្សសាស្ត្របានចាត់ទុកថា៖ “នៅក្នុងពិ​ភពលោកមួយ​ដែលកំពុង​ធ្វើសាកល​ភាវូបនីយកម្ម​និង​ពឹង​ផ្អែក​​គ្នាទៅ​វិញ​ទៅមក​យ៉ាង​ខ្លាំង​ក្លា​នាសព្វ​ថ្ងៃនោះ គឺប្រទេសមួយ មិនថាជាប្រទេសធំឬ តូច ក៏មិនអាចផ្ដាច់​ខ្លួន​ចេញ​ពីនិន្ន​ការ​អន្តរជាតិ​នោះបាន​ឡើយ។ វៀតណាមក៏មិន មែនជាករណីលើកលែងដែរ ជាពិសេសគឺក្នុង​បុព្វហេតុ​ការ​ពារ​អធិប​តេយ្យ​ភាពជាតិ​ វៀតណាមត្រូវតែទាញយកសម្លេងរបស់សហគមន៍អន្តរជាតិ ហើយ​ត្រូវ​ប្រើ ​ប្រាស់វិធី​ការទូត​របស់​ខ្លួន​ដើម្បី​ដោះស្រា​យជម្លោះប្រកបដោយសន្តិភាព​។ ការ ទូតត្រូវបាន​ចាត់​ទុក​ជាឧបករណ៍​​ដ៏មុតស្រួច​ដើម្បីជួយ​អោយពិភព​លោក​យល់ពីវៀតណាម ចែករំលែករា​ល់តម្លៃ​និង​ទស្សនៈ​របស់​វៀត​ណាម​នោះគឺដោះ​ស្រាយ ជម្លោះ​ដោយ​សន្តិវិធី​ មិនប្រើប្រាស់ហឹង្សានិងគំ​រាមកំហែងប្រើប្រាស់ហឹង្សា”។​
 
វិធីអភិក្រម​ដ៏ត្រឹមត្រូវរបស់វៀតណាមបានបង្កើតកិត្យានុភាពនិងកម្លាំងទន់ សម្រាប់វៀត ណាមក្នុងបុព្វហេតុ​ការពារ​អធិបតេយ្យ​ភាពកោះសមុទ្រ។ ការដែល វៀតណាម​គោរពច្បាប់អន្តរជាតិ ​តម្លាភា​ព​ក្នុង​ដំណើរ​ការ​ដោះស្រាយ​ជម្លោះ ហើយជានិច្ចកាលមា​នអាកប្បកិរិយា​សហប្រតិបតិ្តការ​នាពេលដែល​ជម្លោះកើតមាន​ឡើង​នោះ ​​បាននិងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្លារបស់​សហ គមន៍ អន្តរជាតិ ក៏ដូ​ចជារួម​ចំណែក​ដោយ​ផ្ទាល់​ទៅក្នុង​ការកសាងតំបន់មួយប្រកប ដោយសន្តិភាព ស្ថិរ​ភាព និងការអភិវឌ្ឍលើពិភព​លោក៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ