• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នាថ្ងៃទី ២៤ ខែសីហា បានប្រារព្ធកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ  ដើម្បីផ្ទៀងស្តាប់របាយការណ៍លើកទី ១១ របស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិស្តីពីគ្រោះអាសន្នភេរវកម្មពីអង្គការរដ្ឋអ៊ីស្លាមស្វ័យប្រវត្ត (IS)  ដែលគំរាមកំហែង លើសន្តិភាពនិងសន្តិសុខអន្តរជាតិ។

លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសក កម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ


នៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានអះអាងថា វៀតណាមថ្កោលទោសលិទ្ធិភេរវសកម្មគ្រប់រូបភាពនិងស្នើឱ្យប្រទេសនានាពង្រឹងកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មានស្តីពីការគ្រប់គ្រងព្រំដែន ត្រួតពិនិត្យហានិភ័យនៃការវាយប្រហារនិងផ្តល់ហិរញ្ញវត្ថុសម្រាប់ភេរវកម្ម ព្រមទាំងសង្កត់ធ្ងន់ទៅលើភាពចាំបាច់ក្នុងការដោះស្រាយការគំរាមកំហែងភេរវកម្ម លុបបំបាត់ការបង្កលក្ខខណ្ឌអំណោយផលសម្រាប់អំពើភេរវកម្ម បង្កលក្ខណៈងាយស្រួលដល់ការអភិវឌ្ឍសេដ្ឋកិច្ច ដោះស្រាយជំលោះនិងកសាងបរិយាកាសសង្គមប្រកបដោយសាមគ្គីភាពនិងយុត្តិធម៌ ជាពិសេសមានភាពធន់ទ្រាំទៅនឹងហានិភ័យនៃអំពើហឹង្សាជ្រុលនិយមនិងភេរវកម្ម។ យ៉ាងណាមិញ វៀតណាមប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មដោយឈរលើមូលដ្ឋានគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញដាក់ផ្កាគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Rio de Janeiro

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូល BRICS ២០២៥ និងសកម្មភាពទ្វេភាគីនៅប្រទេសប្រេស៊ីល នាព្រឹកថ្ងៃទី ៥ ខែកក្កដា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានចុះចតនៅអាកាសយានដ្ឋាន Galeao នៅទីក្រុង Rio de Janeiro នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ និងភរិយារួមជាមួយគណៈប្រតិភូ ជាន់ខ្ពស់វៀត ណាមបានអញ្ជើញដាក់ផ្កាក្នុងឱកាសរំលឹកខួបលើកទី ១៣៥ នៃទិវាកំណើតលោកប្រធាន ហូជីមិញ នៅទីក្រុង Rio de Janeiro។

Top