នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមានបណ្ដាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែលទទួលបានសញ្ញាជាបន្តពីប្រព័ន្ធកំណត់ទីតាំងសកលលោក ដោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។
(រូបថត៖ ប្រភពអ៊ីនធឺណិត)
នាថ្ងៃទី ២៧ ខែធ្នូ ក្រសួងធនធាននិងបរិស្ថានវៀតណាមបានបើកសម្ពោធបណ្តាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណបជាតិ VNGEONET ដែលអនុវត្តន៍ដោយ នាយកដ្ឋានវាស់វែងផែនទីនិងព័ត៌មានភូមិសាស្ត្រ។ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមមានបណ្ដាញស្ថានីយ៍កំណត់ទីតាំងផ្កាយរណប ដែលទទួលបានសញ្ញាជាបន្តពីប្រព័ន្ធកំណត់ទីតាំងសកលលោក ដោយឆ្លើយតបនឹងស្តង់ដារអន្តរជាតិ។
បណ្ឌិត Phan Ngoc Mai អនុប្រធាននាយកដ្ឋានវាស់វែងផែនទីនិងព័ត៌មានភូមិសាស្ត្រវៀតណាមបានឲ្យដឹងថា៖
គម្រោងនេះនាំមកនូវសមត្ថភាពក្នុងការប្រើប្រាស់សេវាកម្មរបស់បច្ចេកវិទ្យាប្រព័ន្ធផ្កាយរណបកំណត់ទីតាំងសកលលោកសម្រាប់ផ្នែកធនធានបរិស្ថាននិយាយរួម និងវាស់វែងផែនទីនិយាយដោយឡែក។ លើសពីនេះទៅទៀត គម្រោងនេះក៏ឆ្លើយតបនឹងតម្រូវការកំណត់ទីតាំងប្រកបដោយភាពត្រឹមត្រូវខ្ពស់របស់ផ្នែកផ្សែងៗដូចជា៖ គមនាគមន៍ សំណង់ និងកសិកម្មជាដើម។
តាមផែនការប្រទេសវៀតណាមនឹងមានស្ថានីយ៍កំណត់ទីតាំងតាមរយៈផ្កាយរណបចំនួន ១៦០ ផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម