06/09/2021 12:42 GMT+7 Email Print Like 0

វៀតណាមបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ក្នុងទម្រង់ពិសេសដែលមិនធ្លាប់មានពីមុនមក

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា ខេត្តនិងទីក្រុងជាច្រើនរបស់វៀតណាមបានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១- ២០២២ ដោយទម្រង់សមស្របទៅនឹងស្ថានភាពក្នុងតំបន់និងស្ថាន ភាពជំងឺរាតត្បាត។

នៅក្នុងលិខិតផ្ញើជូនវិស័យអប់រំក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានបញ្ជាក់ថា វិស័យអប់រំកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំមួយដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ ការប្តេជ្ញាចិត្តសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ និងលើសពីនេះគឺ មិនទុកឲ្យកុមារណាម្នាក់ ជាពិសេសកុមារដែលមានស្ថិតក្នុងតំបន់ផ្ទុះជំងឺរាតត្បាត តំបន់ដាច់ស្រយាលនិងប្អូនកុមារដែលបាត់បង់ឱកាសសិក្សារបស់ពួកគេទាំងស្រុងដោយសារជំងឺរាតត្បាត ហើយមិនទុកឲ្យវិស័យអប់រំរបស់វៀតណាម ដោយសារតែជំងឺរាតត្បាតមិនអាចបំពេញនូវការប្តេជ្ញាចិត្តការទទួលខុសត្រូវនិងបេសកកម្មរបស់ខ្លួននៅចំពោះមុខមាតុភូមិនិងប្រជាជន។

 

សិស្សថ្នាក់ទី ៣A៣ នៃសាលាបឋមសិក្សា Kim Dong  (ហាណូយ) ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ (រូបថត៖ Duc Anh/VOV)


នៅទីក្រុងហូជីមិញ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២១-២០២២ បានប្រព្រឹត្តទៅនៅវិទ្យាល័យ Le Hong Phong  (ខ័ណ្ឌទី៥)។ ពិធីនេះ ត្រូវបានផ្សាយចេញផ្ទាល់លើទម្រង់ជាច្រើន។ បន្ទាប់ពីពិធីគោរពទង់ជាតិ ប្រតិភូបានចំណាយពេលវេលាមួយនាទីរំលឹកវិញ្ញាណក្ខ័ន្ធជនរងគ្រោះដោយជំងឺកូវីដ ១៩។ ថ្លែងនៅក្នុងពិធីនេះ លោក Phan Van Mai  ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងបានសម្តែងថា ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះគឺជាថ្ងៃពិសេសសម្រាប់គ្រូបង្រៀនជាង ៨ ម៉ឺននាក់និងសិស្ស ១,៧ លាននាក់លើទូទាំងទីក្រុង។ លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងមានបំណងចង់ឲ្យអាណាពន្យាបាលនិងប្រជាជនទីក្រុងស្រុះចិត្តគំនិត និងរួមចំណែកទៅក្នុងបុព្វហេតុរបស់វិស័យអប់រំ។

នៅទីក្រុងហាណូយ សិស្សជាង ២,១លាននាក់បានចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១-២០២២ ដែលចេញផ្សាយពីសាលាវិទ្យាល័យ Trung Vuong (ខ័ណ្ឌ Hoan Kiem)។ នៅក្នុងពិធី លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ លោក Dinh Tien Dung បានប្រគល់បាច់ផ្កាដោយលើកទឹកចិត្តដល់កម្មាភិបាល លោកគ្រូអ្នកគ្រូ អាណាព្យាបាលនិងសិស្សទាំងអស់ ជំនេះពុះពាររាល់ការលំបាកក្នុងឆ្នាំសិក្សាដ៏ “ពិសេស” នេះ។

សិស្សទីក្រុង Can Tho បានចាប់ផ្តើមឆ្នាំសិក្សាថ្មី ២០២១-២០២២ ពីព្រឹកថ្ងៃទី ៥ កញ្ញា។ ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីត្រូវបានរៀបចំឡើងនៅទីស្នាក់ការនៃគណៈកម្មាធិការប្រជាជនទីក្រុង និងត្រូវបានចេញផ្សាយតាមកញ្ជក់ទូរទស្សន៍ក្នុងតំបន់និងតាមកម្មវិធី Youtube។

នាព្រឹកថ្ងៃទី ៥ ខែកញ្ញា នៅបណ្តាខេត្តព្រៃភ្នំភាគពាយ័ព្យ គឺ Son La, Dien Bien, Lai Chau, Lao Cai និង Yen Bai  បានបើកបវេសនកាលឆ្នាំសិក្សាថ្មីតាមទម្រង់ទាំងផ្ទាល់និងផ្សាយតាម អនឡាញ។ សម្រាប់សិស្សនៅភូមិ Na Ma ឃុំ Phuc Loc ដែលជាតំបន់ជួបការលំបាកបំផុតរបស់ស្រុក Ba Be ខេត្ត Bac Kan  ឆ្នាំនេះគឺជាឆ្នាំសិក្សាដំបូងដែលត្រូវបានបើកនៅទីតាំងសាលារៀនធំទូលាយដែលមានអគ្គីសនីនិងឧបករណ៍សិក្សាពេញលេញ។ នេះគឺជាសាលារៀន ឧបត្ថម្ភថវិកាដោយវិទ្យុសម្លេងវៀតណាមនិងអ្នកឧបត្ថម្ភមួយចំនួនទៀតផ្តល់ទុន វិនិ យោគកសាងឡើង។

ក្នុងឆ្នាំសិក្សា ២០២១-២០២២ វៀតណាមមានសិស្សជាង ២៤ លាននាក់ចូលឆ្នាំសិក្សាថ្មី។ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានកំណត់ថា ឆ្នាំនេះគឺជាឆ្នាំសិក្សាដ៏លំបាកហើយផ្នែកអប់រំទាំងមូលនឹងត្រូវមានភាពបត់បែនសម្រាប់ឆ្លើយតបឲ្យសមស្រប៕

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ