22/08/2021 21:03 GMT+7 Email Print Like 0

វៀតណាមបានអះអាងថានឹងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយឈីលី

នាថ្ងៃទី ១៧ ខែសីហា នៅរដ្ឋធានី Santiago ឯកអគ្គរដ្ឋទូតវៀតណាម លោក Pham Truong Giang បានអញ្ជើញជូនសារតាំងរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ជូនប្រធានាធិបតីឈីលីលោក Sebastian Piñera។

លោកប្រធានាធិបតី Sebastian Piñera បានទទួលជួបជាមួយឯកអគ្គរដ្ឋទូត Pham Truong Giang បន្ទាប់ពីពិធីជូនសារតាំង (រូបថត៖ TTXVN)

នៅក្នុងជំនួប បន្ទាប់ពីជូនសារតាំង ប្រធានាធិបតីលោក Sebastian Piñera បានបញ្ជាក់ថា ឈីលីតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលជាមួយវៀតណាម ជាពិសេស ប្រទេសទាំងពីរជាសមាជិកនៃកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ លោកប្រធានាធិបតី Sebastian Piñera ក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១២ និងការចាប់អារម្មណ៍យ៉ាងល្អអំពីប្រទេសនិងភាពរួសរាយរាក់ទាក់របស់ប្រជាជនវៀតណាម។ ចំណែកឯលោកឯកអគ្គរដ្ឋទូត Pham Truong Giang បានសន្យាថា នឹងរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការពហុវិស័យរវាងរដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ