• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបានអនុវត្តន៍អនុសាសន៍ចំនួន៩៦% របស់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.បស្ដីពីសិទ្ធិមនុស្ស


  ទិដ្ឋភាពនៃសិក្ខាសាលានេះ (រូបថត៖ VTV)

 ដោយមាន​គោលនយោបាយឥតងាករេ ស្ដីពីកិច្ចការពារនិងជំរុញសិទ្ធិមនុស្ស វៀតណាម​ជានិច្ចកាល​យក​ចិត្ត​ទុក​​​ដាក់​​ដល់យន្តការត្រួតពិនិត្យជាប្រចាំរបស់ក្រុ​មប្រឹក្សាសិទ្ធិមនុស្សអ.ស.ប។​ រហូតមកដល់​ពេល​នេះ វៀត​ណាម​បានអនុវត្តន៍​ អនុសាសន៍ចំនួន៩៦%រ​បស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស​.ប។​ 
 ​
នេះ​គឺជាព័ត៌មាន នៅសិក្ខាសាលាអន្តរជាតិអំពីកិច្ចសន្ទនានិងការហ្វឹកហ្វឺនអំពីសិទ្ធិមនុស្សដែល បាន​រៀប​ចំឡើង​​ដោយ​គណៈកម្មាធិការប្រជាជនទីក្រុង ដាណាំង នាថ្ងៃ​ទី៣០ ខែសីហា។ សាស្ត្រា​ចារ្យរង បណ្ឌិត H​oang Van Nghia ប្រធាននាយកដ្ឋានសហប្រតិ បតិ្តការអន្តរជាតិ នៃវិទ្យាស្ថាន​នយោបាយ​ជាតិហូជីមិញ​បាន​ឲ្យដឹង​ថា៖​ “យើងខ្ញុំសូមបញ្ជាក់លើគោលនយោបាយជាសារវ័ន្តចំនួន៨របស់រដ្ឋវៀតណាមស្ដីពីសិទ្ធិមនុស្ស។ ការគោរព ការពារ​និង​អនុវត្តសិទ្ធិមនុស្សគឺជាគោល នយោបាយចម្បងនិងឥតងាករេ”។
 
អាទិភាពនិងការសន្យារបស់វៀតណាមនាពេលខាងមុខនោះ គឺបន្តពង្រីក ការបោះ​ជំហាន​អភិវឌ្ឍ​ថ្មី​អំពី​រ​បៀប​របប​ ច្បាប់និងគោលនយោបាយ ខិតខំប្រឹង ប្រែង​ឆ្លង​កាត់ពុះពារ​លើការ​លំបាក​សាក​ ល្បងនានា តាម​រយៈ​ការ​អនុវត្ត​ ​“រដ្ឋាភិបាលស្ថាបនាដើម្បីប្រជាជន​”។ អាទិភាពចម្បងរបស់វៀតណាមគឺបន្ត កសាងរដ្ឋនីតិបញ្ញត្តិ កែទ​ម្រង់​ច្បាប់ ដើម្បីពង្រឹងគ្រឹះស្ថាននៃយន្តការនិ​ងគោល នយោបាយ​ពាក់ព័ន្ធដល់​កិច្ចការពារ​និង​ជំរុញសិទ្ធិ​មនុស្ស៕

 

តាម VOV5 -  ​វិទ្យុសំឡេង​វៀតណាម
 

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top