18/07/2020 14:14 GMT+7 Email Print Like 0

វៀតណាមបានរៀបចំជើងហោះហើរចំនួន ៥៥ ជើង ដើម្បីបញ្ចូនពលរដ្ឋចំនួន ១៣.៣២៣ នាក់នៅឯបរទេសវិលត្រឡាប់មកមាតុភូមិវិញ

ចាប់ពីថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ វៀតណាមបានរៀបចំជើងហោះហើរចំនួន ៥៥ ជើង ហើយពលរដ្ឋវៀត ណាមចំនួន ១៣.៣២៣ នាក់ បានវិលត្រឡប់មកមាតុភូមិវិញ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang

នារសៀលថ្ងៃទី ១៦ ខែកក្កដា ក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេស អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang  បានឲ្យដឹងថា៖ “ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសរបស់នាយករដ្ឋមន្រ្តីរដ្ឋាភិបាល  នាពេលកន្លងមក នេះ ស្ថាប័នមានសមត្ថកិច្ចរបស់ វៀត ណាមបានបញ្ចូនពលរដ្ឋ វៀត ណាម វិលត្រឡប់មកមាតុភូមិវិញ តាមបំណងប្រាថ្នារបស់ពួកគេ។

ចាប់ពីថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ រហូតដល់ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២០ វៀតណាមបានរៀបចំជើងហោះហើរចំនួន ៥៥ ជើង ហើយពលរដ្ឋវៀតណាមចំនួន ១៣.៣២៣ នាក់បានវិលត្រឡប់មកមាតុភូមិវិញ។ ជាមួយគ្នានេះ ក្រសូងនិងស្ថាប័នមានសមត្ថកិច្ចនានារបស់វៀតណាមនឹងបន្តសម្របសម្រួលជាមួយស្ថាប័នតំណាងរបស់វៀតណាមនៅបរទេសដើម្បីបញ្ចូនពលរដ្ឋវៀតណាមឲ្យវិលត្រឡប់មកមាតុភូមិវិញ តាមបំណងប្រាថ្នារបស់ពួកគេនិងសមស្របនឹងលទ្ធភាពធ្វើចត្តាឡីស័កក្នុងប្រទេសផងដែរ”៕
តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ