01/01/2020 13:32 GMT+7 Email Print Like 0

វៀតណាមបានទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ


 កច្ចប្រជុំមួយនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
 

ចាប់ពីខែ មករាឆ្នាំ ២០២០ វៀតណាម​បាន​ទទួល​តំណែង​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គការ​សហប្រជាជាតិ សម្រាប់អាណត្តិ ២០២០-២០២១ និងទទួលតំណែងជាប្រធានក្រុមប្រឹក្សាសន្តិសុខ អង្គការសហ​ប្រជាជាតិសម្រាប់ខែមករា ឆ្នាំ ២០២០ និង ខែ មេសាឆ្នាំ ២០២១ ។ ក្នុងនាមជាប្រធាន ក្រុមប្រឹក្សា​សន្តិ​សុខ​អង្គការសហប្រជាជាតិចាប់ពីខែមករាឆ្នាំ ២០២០ នោះ វៀតណាមនឹងធ្វើ​ជាប្រធាន​កិច្ច​ប្រជុំនានា​រប​ស់​ក្រុម​ប្រឹក្សា ហើយនៅពេលមានការអនុញ្ញាតពីស្ថាប័ននេះ វៀតណាមនឹងធ្វើជាតំណាងនៃក្រុមប្រឹក្សា ក្នុងនាម​ជាស្ថាប័នមួយរបស់អង្គការសហប្រជាជាតិ។
 
អាទិភាពរបស់​វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ រួមមាន៖ ការ​ទប់ស្កាត់ជម្លោះ ដោះស្រាយជម្លោះដោយសន្តិវិធីយោងតាមមាត្រា ៦ នៃធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​កែលំអរបៀប​ធ្វើការ​របស់ក្រុមប្រឹក្សាសន្តិសុ​ខ បង្កើនកិច្ច​សហប្រតិ​បត្តិការ រវាង​ក្រុមប្រឹក្សា​សន្តិសុខ​និង​អង្គ ការក្នុងតំបន់តាមមាត្រា ៨ នៃក្រុមប្រឹក្សាសន្តិសុខ បញ្ហាមនុស្សធម៌ ការការពារជនស៊ីវិល ការពារហេដ្ឋា​រចនាសម្ព័ន្ធចាំបាច់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ជម្លោះ   សន្តិភាព សន្តិសុខ និងកុមារក្នុង​តំបន់ដែលមានជម្លោះប្រដាប់អាវុធ ជំនះពុះពារលើផលវិបាកដោយសារជម្លោះ ប្រតិបត្តិ​ការថែរក្សា​សន្តិភាពរបស់អង្គការសហប្រជាជាតិ; ផលប៉ះពាល់នៃការប្រែប្រួល​អាកាសធាតុ​ទៅលើសន្តិភាព​និង​សន្តិសុខ​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ