11/08/2019 11:10 GMT+7 Email Print Like 0

វៀតណាមបានចូលរួមចំណែកក្នុងប្រធានបទថ្មីរបស់ ILC ស្តីពីផលប៉ះពាល់ដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ


 ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Hong Thao 
 

 ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី៨ និងទី៩ ខែសីហានេះ  ឯកអគ្គរដ្ឋទូត លោក Nguyen Hong Thao សមាជិក​វៀត​ណាម​នៃ​គណៈកម្មាធិការច្បាប់អន្តរជាតិនៃអង្គការសហប្រជាជាតិ (ILC) បានចូលរួមកិច្ចប្រជុំលើកទី ២ នៃសម័យ​ប្រជុំ​លើកទី ៧១ របស់ ILC នៅទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំ ទីក្រុងហ្សឺណែវ ប្រទេសស្វីស។
 
កិច្ចប្រជុំនេះ​ បន្តធ្វើការពិចារណាលើប្រធានបទច្បាប់អន្តរជាតិ នៅក្នុងរបៀបវារៈរបស់ ILC។  លទ្ធផលដែលគ​ណៈ​កម្មាធិការ​នេះបានអនុម័តនូវសេចក្តីព្រាងរបាយការណ៍និងការអាត្ថាធិប្បាយ ដោយផ្តោតលើ​ប្រធាន​បទ​ចំនួន​ ៣ គឺ៖ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ, បទបញ្ជាព្រហ្ម​ទណ្ឌក្នុង​ច្បាប់​អន្តរជាតិ​និង​ការការ​ពារ​បរិស្ថាន​ក្នុង​ជម្លោះ​ប្រដាប់អាវុធ។ ជាពិ​សេស ILC ក៏បានពិភាក្សានិង​អនុម័ត​លើផែន​ការ​សកម្មភាព​របស់​ក្រុម​ស្រាវ​ជ្រាវ​លើ ​“​ផលប៉ះពាល់នៃការកើនឡើងនីវ ទឹកសមុទ្រ​ ក្នុងទំនាក់ទំនងជាមួយច្បាប់អន្ដរជា​តិ​” ដែល​ជា​ប្រធាន​បទថ្មី​នៅក្នុង​កម្មវិធីការងាររបស់គណៈកម្មាធិការ។
 
សមាជិកវៀត​ណាមបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពទាំងអស់របស់ ILC នៅឯកិច្ចប្រជុំពេញអង្គ និងតាម​អនុគណៈកម្មាធិការចងក្រងសេចក្តីព្រាងរួមទាំងអនុគណៈកម្មាធិការជំនាញ ILC ផ្សេងៗទៀត​ផង​ដែរ​។ ក្នុងបណ្តាកិច្ចប្រជុំនេះ  វៀត ណាម ស្នើអោយបង្កើតបទបញ្ញត្តិនៃច្បាប់អន្តរជាតិ ដោយ​ឈរលើ​គោលការណ៍​នៃការគោរព​ឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេ​សនីមួយៗ រួមទាំង​សិទ្ធិ​មនុស្ស​និ​ង​ការអភិវឌ្ឍន៍ប្រកបដោយចីរភាពទៀតផង។ ការអនុវត្តជាក់ស្តែង​ជាច្រើន​របស់​វៀត​ណាម​និង​តំបន់​ត្រូវ​បានតំណាងវៀតណាមសង្កត់ធ្ងន់នៅក្នុងការពិភាក្សា ហើយទទួលបានការវាយតម្លៃខ្ពស់ពីសមាជិក ILC ផ្សេងៗ​ផងដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ