03/08/2021 12:52 GMT+7 Email Print Like 0

វៀតណាមបន្តចូលរួមយ៉ាងសកម្មក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥

នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៥៤ (AMM-54) បានបើកដំណើរការតាមប្រព័ន្ធអ៊ីនធឺណែត ជាកិច្ចចាប់ផ្តើមសម្រាប់កិច្ចប្រជុំជាង ២០ នៃថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននិងកិច្ចប្រជុំរវាងអាស៊ាននិងដៃគូក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ានបូក ១, អាស៊ានបូក ៣ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (EAS) និងវេទិកាតំបន់អាស៊ាន (ARF)។ កិច្ចប្រជុំទាំងនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ ដឹកនាំដោយព្រុយណេដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២១។ រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បានដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំទាំងនេះ។
 

រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son អញ្ជើញដឹកនាំគណៈប្រតិភូវៀតណាម ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៤ (រូបថត៖ ក្រសួងការបរទេស)
 
រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son អញ្ជើញថ្លែងមតិតាមប្រព័ន្ធវីដេអូ ចេញផ្សាយពីទីក្រុងហាណូយ (រូបថត៖ TTXVN)
 

ថ្លែងមតិនៅក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានចែករំលែកនូវអត្ថន័យសំខាន់របស់វ៉ាក់សាំងការពារជំងឺកូវីដ -១៩ ដោយស្នើឲ្យអាស៊ានឆ្លៀតយកផលប្រ យោជន៍ល្អពីឱកាសសហប្រតិបត្តិការជាមួយដៃគូ ជាពិសេសក្នុងការទិញនិងដឹកជញ្ជូនទំនិញ និងការផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំង។ រដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមបន្តចូលរួមយ៉ាងសកម្មនិងប្រកបដោយទំនួលខុសត្រូវក្នុងដំណើរការកសាងចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។ ទន្ទឹមជាមួយគ្នានោះ ថ្លែងអំណរគុណចំពោះការគាំទ្រលើគំនិតផ្តួចផ្តើមរៀបចំវេទិកាកិច្ចសហប្រតិបត្តិការអនុតំបន់នៅចុងឆ្នាំនេះ។

ធ្វើការពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ រដ្ឋមន្ត្រីលោក Bui Thanh Son បានចែក រំលែកការព្រួយបារម្ភអំពីការវិវត្តដ៏ស្មុគស្មាញនៅចំណុចក្តៅគគុកក្នុងតំបន់ ដូចជាឧបទ្វីបកូរ៉េ សមុទ្រខាងកើតនិងរួមជាមួយបញ្ហាប្រឈមផ្នែកសន្តិសុខដែលមិនមែនជាប្រពៃណី ដូចជាសន្តិសុខតាមអ៊ីនធឺរណែត ការប្រែប្រួលអាកាសធាតុ ការកើនឡើងនីវូរទឹកសមុទ្រ ការរិចរិលបរិស្ថានសមុទ្រ ព្រមទាំងបញ្ជាក់ថា សន្តិភាពសន្តិសុខ សុវត្ថិភាពនិងសេរីភាពនាវាចរណ៍និងអាកាស ចរណ៍នៅសមុទ្រខាងកើតគឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។ ប្រមុខគណៈប្រតិភូវៀតណាមបានស្នើឲ្យអាស៊ានរក្សាគោលជំហរគោលការណ៍របស់ខ្លួននិងគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ។

នៅរសៀលថ្ងៃទី ២ ខែសីហា រដ្ឋមន្រ្តីការបរទេសអាស៊ានបានចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សា សហគមន៍នយោបាយសន្តិសុខអាស៊ាន (APSC); ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាននិងគណៈ កម្មាធិការតំបន់អាស៊ីអាគ្នេយ៍ដែលគ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) និងកិច្ចសន្ទនាជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHR) ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ