• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តរួមជាមួយអាស៊ានជំរុញយ៉ាងខ្លាំងក្លា​ថែមទៀតនូវទំនាក់ទំនងភាពជាដៃ​គូយុទ្ធសាស្ត្រនិងកិច្ចសហប្រតិបតិ្តការ​គ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូង​​


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ chinhphu.vn) 
 

ឆ្លើយសម្ភាសន៍​ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចពោលខាងលើ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Nguyen Quoc Dung បាន​អះអាងថា ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២០ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានចូលរួមចំណែកយ៉ាងសកម្មសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង។ លោកនាយករដ្ឋ​មន្រ្តីវៀត​ណាម​បានលើកឡើងទិសដៅសំខាន់ៗដើម្បីជំរុញនិងលើកកំពស់ទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង​ក្នុង​រយៈ​ពេល៣០ឆ្នាំខាងមុខដោយមានអាទិភាពចំនួន៤។ នោះគឺការបង្កើន​លក្ខណៈ​យុទ្ធសាស្ត្រ​ក្នុង​ទំនាក់​ទំនង​ ការ​ជំរុញខ្លាំង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ចប្រកបដោយតុល្យភាពដើម្បីផលប្រយោជន៍ទៅវិញទៅមក ការបង្កើន​ការតភ្ជាប់​គ្នាគ្រប់ជ្រុងជ្រោយ និងកិ​ច្ចសហប្រតិបតិ្តការអភិវ​ឌ្ឍសេដ្ឋកិច្ចសមុទ្រ​និងបរិស្ថាន​សមុទ្រប្រក​បដោយចីរភាព។ អាទិ​ភាពទាំងនេះគឺសមស្រប​នឹងការយក​ចិត្តទុកដាក់​របស់ទាំង​អាស៊ាននិងកូរ៉េ​ខាង​ត្បូង​ហើយ​ក៏ជាខ្លឹម​សារស្នូលៗដែលវៀតណាមនឹងជំរុញក្នុងឆ្នាំអាស៊ាន២០២០ផង​ដែរ។ នាយក​រដ្ឋមន្រ្តី​លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមនឹងបន្តសហការយ៉ាង​ស្អិតរមួតជាមួយ​ប្រទេសអាស៊ាន​ទាំងអស់ ជំរុញយ៉ាងខ្លាំង​ក្លាថែមទៀតនូវ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្ត្រនិ​ង​​កិច្ចសហ​ប្រតិបតិ្ត​ការ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​កូរ៉េខាង​ត្បូងអោយបានសក្តិសមនឹងសក្ដានុភាពនិងបំណងប្រាថ្នារ​បស់ភាគីទាំងពីរ។
 
អនុរដ្ឋមន្រ្តី​ការបរទេសលោក Nguyen Quoc Dung ក៏បានអះអាងដែរថា ដំណើរទស្សន​កិច្ច​ជាផ្លូវ​ការ​របស់​លោក​នាយករដ្ឋមន្រ្តីវៀតណាមនៅកូរ៉េខាងត្បូង បានបញ្ចប់ប្រកបដោយជោគជ័យ។ បណ្ដាជំនួបពិភាក្សា​ការងារ​ និងជំនួបសវនាការរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងបណ្ដាថ្នាក់​ដឹកនាំ​កូរ៉េ​ខាង​ត្បូង​ បានធ្វើអោយស៊ីជំរៅថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ជំរុញពាណិជ្ជកម្ម​ប្រកបដោយ​តុល្យភាព​ ចីរភាព ឆ្ពោះទៅរកគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១០០ពាន់លាន​ដុល្លាអាមេរិក​យ៉ាងឆាប់ៗ។ ក្នុងដំណើរទស្សនកិច្ចលើ​កនេះ ប្រទេសទាំងពីរបាន​ចុះហត្ថលេខាលើ​ឯកសារ​សហប្រតិ​​បតិ្តការចំនួន៨ ហើយអនុស្សរណៈយោគយល់គ្នា វិញ្ញាបនប័ត្រវិនិយោគ និងសេចក្ដីសម្រេចចិត្តស្ដីពី​គោល​ជំហរវិនិយោគ ក៏ត្រូវបានប្រគល់និងចុះហត្ថលេខាក្នុ​ងតម្លៃសរុបប្រមាណ១៩,​៥ពាន់លាន​ដុល្លាអាមេរិក​ផង​ដែរ​៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

វៀតណាមបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងអាស៊ាន

នាថ្ងៃទី ៩ កក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតទីក្រុងគូឡាឡាំពួ។

Top