• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបន្តស្ថិតក្នុងចំណោមគោលដៅវិនិយោគជួរមុខនៅអាស៊ី

 ឆ្នាំ២០១៩ គឺជាឆ្នាំទី២ ជាបន្តបន្ទាប់ ដែលវៀតណាមស្ថិតក្នុងចំណោមគោលដៅវិនិយោគជួរមុខនៅអាស៊ី។ នេះ​គឺជា​លទ្ធផល​នៃការស្ទង់មតិ ដែលទើ​បនឹងបាន លោក Ra​ymond Chao ប្រធានទទួលបន្ទុកតំ​បន់ អាស៊ីប៉ាស៊ីហ្វិក​របស់​ក្រុម​ហ៊ុន​សវនកម្មជួរមុខលើពិភព​លោក PWC ប្រាកាស ក្នុងបរិបទ​ដែលអាស៊ី​អាគ្នេយ៍​កំពុង​ក្លាយ​ទៅជា​តំបន់​ ដែលមាន​សក្តានុ​ពល​វិនិយោគ​ដ៏ល្អ​បំផុត​។
 
នាថ្ងៃទី១៤​ ខែមករា ថ្លែងមតិទៅកាន់មជ្ឈដ្ឋាន​សារព័ត៌មាន លោក Raym​ond Chao បានឲ្យដឹងថា ​PWC បាន​ស្ទង់​​មតិ​នាយកប្រតិបត្តិ (CEO) នៅទូទាំងតំបន់ អំពីទីតាំង​ដែលពួកគេមានបំណងចង់វិនិ​យោគ ក្នុងរយៈពេល ​១២ ខែខា​ងមុ​ខ។

តាម​តួរលេខស្ថិតិថ្មីៗបំផុតថា ការវិនិ​យោគទុនផ្ទាល់ពីបរទេស ​(FDI) ចូល​មក​បណ្តា​ប្រទេស​នៃសមាគម​ប្រជាជាតិ​​អាស៊ីអាគ្នេយ៍ ​(អាស៊ាន) បានកើនឡើងកំរិតឯតទគ្គក​ម្ម គឺ ១៣៧ ពាន់លានដុល្លារអាមេរិកក្នុ​ងឆ្នាំ២០១៧។​ តាមរបាយការណ៍មួយនាខែវិ​ច្ឆិកាឆ្នាំ ២០១៨ ថា​ប្រទេសជាសមាជិតអា​ស៊ានចំនួន​ ៣ រួមមាន​វៀត​ណាម​ ឥណ្ឌូនេស៊ី និងសិង្ហបុរី ​បានស្រូបយក ៧២ ​% នៃចរន្តទុនវិនិយោគពី​បរទេស​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម
 

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

រួមដៃជាមួយប្រជាជនភាគកណ្តាលប៉ែកខាងត្បូង និងតំបន់ Tay Nguyen ស្ថិរភាពជីវភាពរស់នៅឲ្យបានឆាប់ៗ

ភ្លៀងធ្លាក់ខ្លាំងដែលបានអូសបន្លាយអស់រយៈពេលជាច្រើនថ្ងៃ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរនៅតាមបណ្តាខេត្តភាគកណ្តាល និងតំបន់ Tay Nguyen ដោយគិតត្រឹមម៉ោង ៦:៣០ ល្ងាចថ្ងៃទី ២៤ ខែវិច្ឆិកា) មនុស្ស ១០២ នាក់បានស្លាប់ និងបាត់ខ្លួន (ដែលក្នុងនោះ មនុស្ស ៩០ នាក់បានស្លាប់ និង ១២ នាក់បាត់ខ្លួន)។

Top