• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមបញ្ជាទិញវ៉ាក់សាំងប្រឆាំង Covid-19 ពីដៃគូមានកិត្យានុភាពមួយចំនួន


នារសៀលថ្ងៃទី១៥ តុលា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរទេសវៀតណាម ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីស្ថាន ភាពស្រាវជ្រាវ ផលិតវ៉ាក់សាំងប្រឆាំង Covid-19 របស់វៀតណាម អ្នកនាំ ពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ទន្ទឹមនឹងការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនោះគឺរដ្ឋាភិបាលវៀតណាម ក៏យកចិត្តទុកដាក់ពិសេសហើយបញ្ជាដឹកនាំយ៉ាងញឹកញាប់ឲ្យ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធនានាពន្លឿនការស្រាវជ្រាវដើម្បីផលិតវ៉ាក់សាំងនៅក្នុងប្រទេស ព្រមទាំងរួមសហការជាមួយក្រុមហ៊ុនដៃគូផលិតនិងផ្គត់ផ្គង់វ៉ាក់សាំងប្រកបដោយកិត្យានុភាពលើពិភពលោក សំដៅទិញវ៉ាក់ សាំងក្នុងពេលឆាប់ៗបំផុត។

ទន្ទឹមជាមួយគ្នានោះ វៀតណាមក៏បានកសាងគោលនយោបាយនិងបទបញ្ញត្តិនានាដើម្បីជួយសម្រួលដល់ការទទួលយក ដឹកជញ្ជូន រក្សាទុក ចែកចាយនិងប្រើប្រាស់វ៉ាក់សាំងឲ្យបានឆាប់រហ័សបំផុត បន្ទាប់ពីមានវ៉ាក់សាំងផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

ចំណូលថវិការបស់ខេត្តក្វាងនិញនៅឆ្នាំ២០២៥ គ្រោងនឹងលើសពី ៤៣%

នៅឆ្នាំ២០២៥ ខេត្តក្វាងនិញបានដាក់ចេញគោលដៅកំណើនពីរខ្ទង់ ដោយមាន ចំណូលថវិកាជាង ៥៧,៣ ទ្រីលានដុង។ ទោះជាយ៉ាងណាក៏ដោយ លើសពីផែនការ ឆ្ងាយណាស់ ខេត្តក្វាងនិញគ្រោងនឹងសម្រេចបានកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំចំនួន ១៤% និងចំណូលថវិកាត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨២,២ ទ្រីលានដុង ពោល គឺកើនឡើង ៤៣% បើប្រៀបធៀបទៅនឹងគោលដៅ។

Top