ព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាម បាន ប្រគល់សេចក្តីសម្រេចិត្តរបស់ប្រធានរដ្ឋវៀតណាម ចំពោះកម្មាភិបាលទី២០ របស់វៀតណាម ទៅបំពេញភារកិច្ចរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

វរៈសេនីយ៍ត្រី Do Thi Hang Nga ទទួលបានភារកិច្ចជានាទាហានសេនាធិការទទួលបន្ទុកតាមដាន សកម្មភាពយោធានៅក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង
វរៈសេនីយ៍ត្រី Do Thi Hang Nga ទទួលបានភារកិច្ចជានាទាហានសេនាធិការ ទទួលបន្ទុកតាមដាន សកម្មភាពយោធានៅក្រុមបេសកកម្ម រក្សាសន្តិភាពអង្គការសហប្រជាជាតិនៅ ស៊ូដង់ខាងត្បូង អាណត្តិមួយឆ្នាំ ចាប់ពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៧។ នេះជាកម្មាភិបាលជានារីដំបូងដែលបានបញ្ចូន ទៅបំពេញភារកិច្ចរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាម បានឲ្យដឹងថា៖
“សម្រាប់អង្គការសហប្រជាជាតិ ការបញ្ចូននាយទានហានជានារីចូលរួម សកម្មភាពរក្សាសន្តិភាពគឺចង់បង្ហាញ នូវគោលនយោបាយសមភាពភេទនិងជា គោលដៅសហសវត្សរបស់អង្គការសហប្រជាជាតិ។ ជាពិសេស គឺអះអាងនូវតួនាទីរបស់នារី តាមរយៈសកម្មភាព មានចរិតលក្ខណៈសកលលោក ក្នុងនោះមានសកម្ម ភាពរក្សាសន្តិភាព។ វៀតណាមយកចិត្តទុកដាក់ការត្រៀមរៀបចំបញ្ចូននាទាហាន ជានារីចូលរួមសកម្មភាពនេះ គឺសម្តែងគោលនយោបាយឧត្តមភាពរបស់វៀតណាម ចំពោះសមភាពភេទ”។
រហូតមកដល់ពេលនេះ អស់រយៈពេល៣ឆ្នាំចូលរួមសកម្មភាពរក្សាសន្តិភាព អង្គការសហប្រជាជាតិជាផ្លូវការនោះ វៀតណាមបានបញ្ចូនកម្មាភិបាលចំនួន២០ នាក់ ទៅបំពេញភារកិច្ចតាមក្រុមបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងស៊ូដង់ខាងត្បូងផងដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម