03/10/2020 14:17 GMT+7 Email Print Like 0

វៀតណាមនឹងសម្រេចបានកំណើនវិជ្ជមានក្នុងឆ្នាំ២០២០


ទិដ្ឋភាពនៃកិច្ចប្រជុំ។ (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំជា ប្រចាំរបស់រដ្ឋាភិបាលក្នុងខែកញ្ញា។ នេះជាកិច្ចប្រជុំដ៏សំខាន់ដើម្បីពិភាក្សា អំពីដំណោះស្រាយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងរយៈពេល៣ខែចុងឆ្នាំ២០២០។

សេដ្ឋកិច្ចវៀតណាមក្នុងត្រីមាសទី៣ទទួលបានកំណើនចំនួន២,៦២%។ នេះជាមូលដ្ឋានដើម្បីអះអាង ថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបាន កំណើនវិជ្ជមានក្នុងឆ្នាំ២០២០ ក្នុងចន្លោះ២ដល់៣% នាំមុខគេក្នុងតំបន់ អាស៊ានហើយឈរចំណាត់ថ្នាក់ទី២ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

នេះជាលើកដំបូងហើយដែលវៀតណាម ទទួលបានអតិរេកពាណិជ្ជកម្មជាកំណត់ត្រាចំនួន១៧ ពាន់លានដុល្លាអាមេរិក។ ការទាក់ទាញដើមទុន ពីបរទេសទទួលបានជាង២១ពាន់លានដុល្លាអាមេរិកផងដែរ។ អត្រាការ ប្រាក់ ទីផ្សាររូបិយប័ណ្ណបរទេសមានស្ថិរភាព ខណៈដែលទីផ្សារភាគហ៊ុន ស្ដារឡើងវិញយ៉ាងខ្លាំងក្លា។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖   

“ចំណុចគួរឲ្យចាប់អារម្មណ៍គឺសហគ្រាសវៀតណាមទទួលបាន កំណើននាំចេញជាង២០%។ មុននេះ កំណើននាំចេញភាគច្រើនមកពីសហ គ្រាស FDI តែប៉ុណ្ណោះ ប៉ុន្តែសព្វថ្ងៃវាមកពីសហគ្រាសក្នុងប្រទេស។ ក្នុង នោះ វិស័យកសិកម្មខិតខំប្រឹងប្រែងសម្រេចបានទំហំនាំចេញជាង៤១ពាន់ លានដុល្លាអាមេរិក ជាមួយនឹងរោងចក្រកែច្នៃថ្មីនិងកសិផលជាច្រើនប្រភេទ ជាពិសេសគឺការធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU។ ការបើកចំណាយទុន វិនិយោគសាធារណៈសម្រេចបានជិត៦០%នៃផែនការដែលបានដាក់ចេញ ជាកម្រិតខ្ពស់បំផុតតាំងពីមុនមក។ ដើមទុនវិនិយោគសង្គមសរុបកើន៤,៨% ដោយស្រូបយក៣៤,៧% GDP។ សហគ្រាសរដ្ឋ ឯកជននិង FDI ក្លាយទៅ ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន បង្កើតការងារធ្វើសម្រាប់ ពលករក្នុងដំណាក់កាលដ៏លំបាកនេះ។ ហើយជាថ្មីម្ដងទៀត យើងត្រូវអះ អាងនូវតួនាទីជាមូលដ្ឋានគ្រឹះនៃវិស័យកសិកម្ម ដោយបានផ្ដល់ប្រភព ស្បៀងអាហារយ៉ាងច្រើនបរិបូរ”។

ទោះបីជាគោលដៅដើរទន្ទឹមគ្នាទាំង២ក្នុងខែកញ្ញាត្រូវបានអនុវត្តយ៉ាងល្អក៏ដោយ ប៉ុន្តែលោកនាយករដ្ឋមន្រ្តីចាត់ទុកថា នៅតែមានការលំបាក នាពេលខាងមុខ។ ហេតុដូច្នេះ លោកបានបញ្ជាដឹកនាំយ៉ាងដូច្នេះថា៖

“យើងត្រូវពង្រីកលទ្ធផលដែលសម្រេចបាន បន្តអនុវត្តយ៉ាងខ្លាំងក្លា ថែមទៀតនូវការងារបង្ការ ប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ជំរុញការផ្ទេរប្ដូរ ឌីជីថល ព្រមទាំងបង្កើនលក្ខណៈម្ចាស់ការ និងខ្លួនទីពឹងខ្លួនក្នុងការអភិវឌ្ឍ ប្រទេសជាតិ។ ស្មារតី កិច្ចខិតខំប្រឹងប្រែងយ៉ាងប្ដូរផ្ដាច់ និងលទ្ធលដ៏ល្អ ប្រសើរនាពេលកន្លងទៅ នឹងជាមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីឆ្ពោះទៅរក លទ្ធផលដ៏ល្អបំផុតក្នុងត្រីមាសទី៤ ក៏ដូចជាត្រៀមឲ្យឆ្នាំ២០២១និងឆ្នាំ ក្រោយៗទៀតផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ