27/03/2021 15:19 GMT+7 Email Print Like 0

វៀតណាមនឹងមានវ៉ាក់សាំងបង្ការកូវីដ ១៩ ប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពយ៉ាងឆាប់ៗ

ទាក់ទងនឹងព័ត៌មានចាក់តេស្តិ៍វ៉ាក់សាំង Nano Covax ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ-បណ្ឌិត Do Quyet នាយកបណ្តិត្យសភាវេជ្ជសាស្ត្រយោធាបានឲ្យដឹងថា នៅចុងខែមេសាឆ្នាំ ២០២១ ការចាក់តេស្តវ៉ាក់សាំងលើកទី ២នៃដំណាក់កាលទី២ គ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ ២០២១។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam បានលើកទឹកចិត្តនិងថ្លែងអំណរគុណដល់អ្នកស្ម័គ្រចិត្តដែលបានចូលរួមក្នុងការសាកល្បងចាក់វ៉ាក់សាំង Nano Covax (រូបថតៈ VGP/Dinh Nam)


នាព្រឹកថ្ងៃទី ២៦ ខែមីនានេះ នៅបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធា (ក្រសួងការពារប្រទេស) លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានចុះសួរសុខទុក្ខនិងលើកទឹកចិត្តដល់កម្លាំងកំពុងចូលរួមស្រាវជ្រាវនិងអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងម្ជុលទី ២ ដំណាក់កាលទី ២ នៃ វ៉ាក់សាំង Nano Covax។ ឧបនាយករដ្ឋមន្រ្តី លោក Vu Duc Dam បានសង្កត់ធ្ងន់លើគោលនយោបាយពង្រីកការស្រាវជ្រាវនិងផលិតវ៉ាក់សាំងក្នុងប្រទេសឱ្យបានច្រើនបំផុត ស្របតាមដំណាក់កាល បទដ្ឋាន ឆាប់រហ័ស និងកាត់បន្ថយពេលវេលា ប៉ុន្តែមិនរំលងដំណាក់កាលណាមួយ ដោយធានានូវលក្ខខណ្ឌវិទ្យាសាស្ត្រ។

ទាក់ទងនឹងព័ត៌មានចាក់តេស្តិ៍វ៉ាក់សាំង Nano Covax ឧត្តមសេនីយ៍ទោ សាស្ត្រាចារ្យ-បណ្ឌិត Do Quyet នាយកបណ្តិត្យសភាវេជ្ជសាស្ត្រយោធា បានឲ្យដឹងថា នៅចុងខែមេសាឆ្នាំ ២០២១ ការចាក់តេស្តវ៉ាក់សាំងលើកទី ២នៃដំណាក់កាលទី២ គ្រោងនឹងបញ្ចប់នៅចុងខែមេសា ឆ្នាំ ២០២១។

អ្នកតំណាងបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធារូបនេះបានឲ្យដឹងថាដំណាក់កាលទី ៣ អាចធ្វើតេស្តលើមនុស្ស ១០.០០០ នាក់ ដែលក្នុងនោះ ៥.០០០ នាក់ត្រូវបានចាក់វ៉ាក់សាំង Astrazeneca និងអ្នកស្ម័គ្រចិត្ត ៥.០០០ នាក់បានចាក់វ៉ាក់សាំង Nano Covax។ វៀតណាមអាចឈានដល់គោលដៅមានវ៉ាក់សាំងផ្ទាល់ខ្លួន យ៉ាងឆាប់ៗ ពោលគឺគ្រោងនឹងខែកញ្ញាឆ្នាំនេះតែម្តង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

 

បណ្តាព័ត៌មានបានផ្សាយ