11/11/2020 15:07 GMT+7 Email Print Like 0

វៀតណាមនឹងមានកំណើនសេដ្ឋកិច្ចនាំមុខគេនៅលើពិភពលោក


ទិដ្ឋភាពទូទៅនៃសិក្ខាសាលានេះ (រូបថត៖ cand.com.vn)
 

នៅក្នុងវេទិកាក្រោមប្រធានបទ “កំណែទម្រង់សេដ្ឋកិច្ចឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពនិងធន់ខ្ពស់បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩៖ ពីការឆ្លើយតបរហូតដល់អភិបាលកិច្ចលើអស្ថិរភាព” ដែលបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា មានអ្នកជំនាញជាច្រើនបានវាយតម្លៃថា ឆ្នាំ២០២១ វៀតណាមនឹងមាន     អត្រាកំណើននៅក្នុងក្រុមប្រទេសជួរមុខគេនៅលើពិភពលោក។

យោងតាមលោកស្រីបណ្ឌិត Tran Thi Hong Minh ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងមជ្ឈិម បានឲ្យដឹងថា យោងតាមអង្គការអន្តរជាតិ វៀតណាម គឺជាប្រទេសមួយក្នុងចំណោម ប្រទេសមួយចំនួន ដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកល ដោយកាត់បន្ថយ ផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ ក្រោមការបញ្ជាដឹកនាំយ៉ាងដិតដល់ និងការកំណត់ទិសដៅទាន់ពេលវេលារបស់រដ្ឋាភិបាល ព្រមទាំងរាល់លទ្ធផលសំខាន់ៗដោយសារការធ្វើកំណែទម្រង់ដ៏ខ្លាំងក្លានិងជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុននោះ បានរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានគ្រឹះនៃ  ម៉ាក្រូសេដ្ឋកិច្ច និងភាពធន់នៃវិស័យសេដ្ឋកិច្ចផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ