• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនឹងទទួលការរៀបចំរង្វាន់ APICTA ឆ្នាំ២០១៩


 វៀតណាមនឹងទទួលការរៀបចំរង្វាន់ APICTA ឆ្នាំ២០១៩ 

នាថ្ងៃទី១៤ ខែឧស​ភា ឆ្នាំ​២០១៨ នៅរ​ដ្ឋធានីហាណូយ រដ្ឋមន្ត្រីក្រសួងព័ត៌​មាន​ និង ផ្សព្វផ្សាយ​វៀតណា​ម លោក Truong​ Minh Tuan បានអញ្ជើញជួប​ ពិភាក្សា​ជាមួយ​គណៈប្រតិភូ​សហភាព​នៃ​បណ្តាអង្គការ​បច្ចេក​វិទ្យា​ព័ត៌មាន​អាស៊ី-​ប៉ាស៊ីហ្វិក ( Asia Pacific IT​C Alliance – APICTA) ដោយ លោក​ Stan Singh ជាប្រធានប្រតិ​ភូ។

ក្នុង​ជំនួបពិភាក្សា​ការងា​រនេះ តំណាង APICTA​ បានស្នើវៀតណាម ទទួលការ រៀបចំពានរង្វាន់ APIC​TA ឆ្នាំ ២០១៩ ហើយ​លោក Truong Minh Tuan បាន គាំទ្រយ៉ាងពេញទំ​ហឹងចំពោះសំណើរនេះ។ លោក​ Truong Minh Tuan បានសម្តែងគោលបំណងច​ង់បង្កើនសកម្មភាពផ្លាស់ប្តូ​រ និង ចែករំលែក បទ​ពិសោធន៍ជាមួយ​គ្នាទៅ​វិញ​ទៅមក​ក្នុងការ​កសាង​ និ​ង អនុវត្តនូវរដ្ឋាភិបាល អេ​ឡិចត្រូនិចជាមួយសមាជិក ​APICTA។ លោក ​Truo​ng Minh Tuan ក៏បានអះអាងថែម​ទៀតថា ការរៀបចំរង្វាន់​ APICTA 2019 មិនត្រឹមតែជាឱកា​ស សំរាប់វៀត​ណាម ក្នុងការផ្ស​ព្វផ្សាយអំពីការអភិវឌ្ឍផ្នែកបច្ចេកវិ​ទ្យាព័ត៌មាននិងផ្សព្វផ្សាយ រប​ស់ខ្លូនប៉ុ​ណ្ណោះទេ ថែម​ទាំងជា​ឱកាសឧ​ទ្ទេសនាមអំពីរូបភាពមនុស្ស និ​ងទឹកដីប្រទេសវៀតណាម ក៏ដូ​ចជា​ សក្តានុ​ពលសក្តានុ​ភាព​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង ឱកាសសហការជាមួយបណ្តា​ប្រទេសក្នុងតំបន់អាស៊ី - ​ប៉ាស៊ីហ្វិកទៀតផង។

គួរបញ្ជាក់​ដែរថា    APICTA គឺជាអង្គការក្រៅរដ្ឋាភិបាល​ មិនយកកំកម្រៃ ហើយ ប​ច្ចុប្បន្ននេះ​មាន​សមាជិក​ចំនួន​ ១៦ ប្រទេសចូលរួម។ ឆ្នាំ ២០​១៦ វៀតណាម បានចូលរួម​ជាផ្លូវការក្នុងអង្គការ A​PICTA​ នេះ ។ ពាន​រង្វាន់ ​APICTA ជារង្វាន់ប្រចាំឆ្នាំដើម្បីលើកតម្កើ​ងនូវផលិ​តផល និងដំ​ណោះស្រាយបច្ចេកវិទ្យា ព័ត៌មា​នព័ត៌​មាន​​ដ៏ឆ្នើម​ តាមរយៈនោះ ជម្រុញការអនុវត្ត​ និង ទីផ្សារ បច្ចេកវិទ្យាព័ត៌មាន ទូ​រគមនាគមន៍​ ក្នុងតំ​បន់​អាស៊ី​-ប៉ាស៊ីហ្វិក​។ តាមការ​គ្រោងទុក រង្វាន់ APIC​TA 2018 នឹងត្រូវបាន ប្រារព្ធឡើង​នៅទីក្រុង ក្វាងចូវ ប្រទេ​សចិន​នា​ខែ​តុលា ឆ្នាំ ២០១៨៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥

ក្រសួងការបរទេសវៀតណាមបានចេញសេចក្តីប្រកាសនាថ្ងៃទី ៣ ខែកក្កដា ដោយបញ្ជាក់ថា នាយករដ្ឋមន្ត្រី លោកហ្វាម មិញ ជិញ និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ឆ្នាំ ២០២៥ និងសកម្មភាពទ្វេភាគីនៅសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៨ខែកក្កដា។

Top