07/08/2019 11:33 GMT+7 Email Print Like 0

វៀតណាមនិង EU ជំរុញសន្តិភាពតាមរយៈវិធីសាស្ត្រពហុភាគី

 
ទិដ្ឋភាពនៃជំនួប (រូបថតៈ qdnd)
 

 នារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ លោក Ngo Xuan Lich រដ្ឋមន្រ្តី​ក្រសួង​ការ​ពារប្រទេសវៀតណាម បានជួប​ពិភាក្សាការងារជាមួយលោក​ស្រី ​Federica Mogherini អនុប្រធាន​គណៈ​កម្មការ​អឺរ៉ុបនិង​ជាតំណាង​ជាន់ខ្ពស់នៃ​សហភាព​អឺរ៉ុប ទទួល​បន្ទុក​គោល​នយោបាយ​ការបរទេស​និង​សន្តិសុខ​។ 
 
នៅក្នុងជំនួបនេះ ភាគីទាំងពីរបានអះអាងនូវការប្តេជ្ញា​ចិត្តរបស់​គ្នាក្នុង​ការបង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​សន្តិភាពនិង​នីតិរដ្ឋតាមរយៈ​វិធីសាស្រ្តពហុភាគី​និងកិច្ច​សហប្រតិបត្តិការ​រួមទាំង​វិស័យ​ការពា​រជាតិ​និងសន្តិ​សុខ​ទៀតផង។ ភាគីទាំងពីរនឹងជំរុញភាពជាដៃគូសហប្រ​តិបត្តិការ ក្នុងវិស័យសន្តិសុខ​និង​ការ​ពារ​ជាតិ​ ដែលការពាររាល់គោល​ការណ៍និងសិទ្ធិជាមូលដ្ឋា​ន ក្រោម​ធម្មនុញ្ញ​អង្គការ​សហប្រជា​ជាតិ​និង​សេចក្តី​ថ្លែងការណ៍​ជាសកល ស្តីពីសិទ្ធិមនុស្ស រួមចំណែកក្នុង​ការថែរក្សាប្រព័ន្ធ ច្បាប់អន្តរជាតិ ដោ​យផ្អែកលើគោ​លការណ៍​មនុស្សធម៌អន្តរជាតិរបស់វៀតណាមនិង​សហភាពអឺរ៉ុបតែម្តង។
 
ភាគីទាំង​ពីរបានបង្កើនការចូលរួម ក្នុងការធានាសេរីភាពនាវាចរណ៍និងអាកាសចរ ណ៍ ទប់ទល់នឹង​បញ្ហា​ប្រឈម​ប្រពៃណី​និងក្រៅប្រពៃណីដូចជាការស្វែងរក​ ការជួយ សង្គ្រោះ កា​រប្រឆាំង​នឹង​ចារកម្ម​និង​ចោរ​ប្លន់​ប្រដាប់​អាវុធ ប្រឆាំងនឹងទូកនេសាទ ស្របតាមច្បាប់អន្តរជាតិ ដែលក្នុងនោះមាន​អនុសញ្ញា​អង្គការ​សហប្រជាជា​តិ​ ស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS) ផងដែរ។
 
ក្រសួងការពារ​ប្រទេសវៀត​ណាម​គាំទ្រនូវ​បំណង​ប្រាថ្នា​របស់​សហភាព​អឺរ៉ុប​ក្នុង​ការចូល​រួម​ក្នុង​រចនា​សម្ព័ន្ធ​ការពារ​សន្តិសុ​ខនៅក្នុង​តំបន់អាស៊ី-ប៉ាស៊ីហ្វិក​។ ហើយសហ ភាពអឺរ៉ុបរំ​ពឹងថា វៀតណាម​នឹងបន្ត​ចូលរួម​ចំណែក​ក្នុងកា​រថែរក្សាសន្តិភាព ស្ថិរភា​ពនិងការអភិវឌ្ឍនៅក្នុង​តំបន់នៅ​ពេលដែលវៀត​ណាមកាន់​ដំណែងជា​ប្រធានអាស៊ាន​នៅឆ្នាំ ២០២០ខាងមុខ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ