
នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ លោក Gareth Ward មកសម្តែងការគួរសម
នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួប ជាមួយឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅវៀតណាម លោក Gareth Ward មកសម្តែងការគួរសម។
ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសម្តែងនូវគោល បំណង ចង់ឲ្យឯកអគ្គរដ្ឋទូតនឹងរួមចំណែកជម្រុញភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - អង់គ្លេស ឲ្យឡើងកំពស់ថ្មី។ នាយករដ្ឋមន្ត្រីវៀតណាម បានស្នើរឲ្យអង់គ្លេស បន្តយកចិត្តទុកដាក់ដល់វៀតណាមក្នុងការទទួលបានទុនពីមូលនិធិវិបុលភាព ជាពិសេសក្នុងផ្នែកអាទិភាពរបស់វៀតណាម ដូចជាការកែលំអបរិយាកាសធុរកិច្ច ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។ នាយករដ្ឋមន្រ្តីវៀត ណាមលោក Nguyen Xuan Phuc សង្ឃឹមថា ក្នុងកំឡុងពេលបំពេញបេសកកម្មការ ទូតរបស់ខ្លួន លោក Gareth Ward អាចជម្រុញទំហំពាណិជ្ជកម្មទ្វេដង។ ពោលគឺទំហំពាណិជ្ជកម្មទ្វេភាគីនឹងទទួលបានជាង ៦ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៧ កើនឡើង ១១% បើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំ ២០១៦។
ចំណែកលោកឯកអគ្គរដ្ឋទូត លោក Gareth Ward បានលើកឡើងថា ការកែលំអបរិយាកាសធុរកិច្ចកាន់តែល្អប្រសើររបស់វៀតណាម បានធ្វើឱ្យក្រុមហ៊ុនអង់ គ្លេសជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងអាណត្តិបំពេញបេសកម្មការទូតរបស់ខ្លួន លោកនឹងខិតខំជំរុញពាណិជ្ជកម្មទ្វេភាគី ព្រមទាំងកិច្ចសហប្រតិ បត្តិការក្នុងវិស័យផ្សេងៗជាច្រើនទៀត។ ស្តីពីបញ្ហាសមុទ្រខខាងកើត លោកឯកអគ្គរដ្ឋទូតរូបនេះបានលើកច្បាស់នូវទស្សនៈគាំទ្រការយកច្បាប់ជាចម្បង និងគោរពសេរីភាពនាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើតផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម