វៀតណាមនិងឡាវបង្កើនកិច្ចសហប្រតិបត្តិការអំពីវិទ្យាសាស្ត្រនិងសង្គម
នារសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៦ នៅទីក្រុងវៀងច័ន្ទ (ប្រទេសឡាវ)ឧបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានជួបសន្ទនាជាមួយគណៈប្រតិភូបណ្ឌិត សភាវិទ្យាសាស្ត្រ សង្គមកិច្ចវៀតណាម ដឹកនាំដោយសាស្ត្រាចារ្យ បណ្ឌិត Nguyen Xuan Thang ប្រធានបណ្ឌិតសភា ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅឡាវចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ខែមិនា។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Vipha vanh បានអះអាងថា៖ បក្ស រដ្ឋាភិបាល និងរដ្ឋឡាវ ជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ ចំពោះការងារស្រាវជ្រាវវិទ្យាសាស្ត្រ ក៏ដូចជាវាយតំលៃខ្ពស់អំពីកិច្ចសហប្រតិបត្តិការ រវាងបណ្ឌិតសភានៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh ក៏បានសម្ដែងគោលបំណងថា៖ ភាគីទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការ រួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៃប្រទេសទាំងពីរ៕
តាម VOV5 – វិទ្យុសម្លេងវៀតណាម