15/07/2021 15:09 GMT+7 Email Print Like 0

វៀតណាមនិងសឹង្ហបូរីពង្រឹងកិច្ចសហប្រតិបត្តិការនិងចែករំលែកបទពិសោធន៍រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ

ប្រធានរដ្ឋសភាលោក Vuong Dinh Hue អញ្ជើញជួបសន្ទនាតាមអ៊ិនធឺរណែតជាមួយលោក Tan Chuan-Jin ប្រធានរដ្ឋសភានៃប្រទេសសិង្ហបុរី (រូបថត៖ VOV)
 

នារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាតាមអ៊ិនធឺរណែតជាមួយប្រធានរដ្ឋសភាសឹង្ហបុរីលោក Tan Chuan-Jin។ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរមានបំណងជំរុញថែមទៀតភាព ជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីររួមមានស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ; ជំរុញយន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី; គាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក។ ប្រមុខរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលនិងត្រួតពិនិត្យការអនុវត្តបណ្តាកិច្ចព្រមព្រៀងទ្វេភាគីនិងពហុភាគីដែលបានចុះហត្ថលេខាដោយប្រទេសទាំងពីរ ដើម្បីឱ្យកិច្ចព្រមព្រៀងទាំងនេះអាចត្រូវបានអនុវត្តន៍ប្រកបដោយសមកាលកម្ម និងនាំមកនូវលទ្ធផលនិងផលប្រយោជន៍ជាក់ស្តែង។

នៅឯកិច្ចពិភាក្សានេះ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានស្នើឲ្យភាគីទាំងពីរផ្លាស់ប្តូរលទ្ធភាពនៃការទទួលស្គាល់គ្នាទៅវិញទៅមកនូវវិញ្ញាបនប័ត្រវ៉ាក់សាំង ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិធ្វើដំណើរអាទិភាពនិងការបន្តផ្លូវពាណិជ្ជកម្ម នៅពេលមានលក្ខខណ្ឌអនុញ្ញាត ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ វៀតណាមមានបំណងសិក្សាពីបទពិសោធន៍និងយុទ្ធសាស្ត្រថ្មីរបស់សិង្ហបុរីក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បន្តការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ