• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសហព័ន្ធរុស្ស៊ីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

នៅក្នុងបណ្តាជំនួបនេះលោករដ្ឋមន្ត្រី To Lam សង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកវិសាលភាពនៃកិច្ច​សហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។


តំណាងគណប្រតិភូវៀតណាម

ក្នុងក្របខ័ណ្ឌនៃសន្និសីទស្តីពីការប្រយុទ្ធប្រឆាំងភេរវកម្មលើកទី ១៨ ដែលប្រព្រឹត្តទៅនៅទីក្រុង Sochi ប្រទេសរុស្ស៊ីចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែតុលានោះ ឧត្តមសេនីយ៍លោក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាមបានអញ្ជើញមានជំនួបទ្វេភាគីមួយចំនួន ក្នុងនោះមានជំនួបជាមួយនាយកទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី, អនុរដ្ឋមន្រ្តីទីមួយនៃក្រសួងមហាផ្ទៃនៃសហព័ន្ធរុស្ស៊ី, លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ីទទួលបន្ទុកផ្នែកប្រយុទ្ធប្រឆាំងនឹងភេរវកម្ម។

នៅក្នុងបណ្តាជំនួបនេះលោករដ្ឋមន្ត្រី To Lam សង្ឃឹមថាភាគីទាំងពីរនឹងបន្តពង្រឹងនិងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ទន្ទឹមជាមួយគ្នានោះ គាំទ្រគ្នានៅក្នុងវេទិកាស្តីពីការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មសិទ្ធិមនុស្សសាសនាជាតិសាសន៍, សហការដើម្បីប្រយុទ្ធប្រឆាំងនិងការធ្វើចំណាកស្រុកខុសច្បាប់ក៏ដូចជាការពិចារណានិងបង្កើតលក្ខណៈងាយស្រួលសម្រាប់ការផ្តល់ទិដ្ឋាការនិងការធ្វើអន្តោប្រវេសន៍សម្រាប់សហគមន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី។

ក្នុងឱកាសនេះលោករដ្ឋមន្រ្តី To Lam បានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចកិច្ចការភេរវកម្ម,  ជួបពិភាក្សាជាមួយប្រធានគណៈប្រតិភូនៃប្រទេសឡាវកម្ពុជានិងកូរ៉េខាងត្បូង ដែលកំពុងចូលរួមសន្និសីទស្តីពីការប្រយុទ្ធ ប្រឆាំងភេរវកម្មលើកទី ១៨ ផងដែរ៕

 

  តាម VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top