• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងសៀរ៉ាឡេអូនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ


 វៀតណាមនិងសៀរ៉ាឡេអូនបង្កើនកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសនីហ្សេរីយ៉ានិងសៀរ៉ាឡេអូន លោក Pham Anh Tuan  ទើបនឹងបានបង្ហាញ​សារលិខិតជូនដំណឹងទៅលើប្រធានាធិបតីសៀរ៉ាឡេអូនលោក Ernest Bai Koroma ។ នៅក្នុងជំនួបសន្ទនា ប្រធានាធិបតីលោក Ernest Bai Koroma បានស្នើឱ្យប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យដោយផ្តោតលើកសិកម្មនេសាទនិងរ៉ែ។ តំបន់ដែលស៊ីរ៉ាឡេអូនមានសក្តានុពលយ៉ាងធំធេងហើយប្រទេស វៀតណាមមានបទពិសោធន៍និងកម្លាំងជាច្រើន។ រីឯ ឯកអគ្គរដ្ឋទូត Pham Anh Tuan មានគោលបំណងថា៖រួមចំណែកយ៉ាងសកម្មនិងមានប្រសិទ្ធភាពក្នុងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី ផ្តោតទៅ​លើ​តំបន់ដែលភាគីទាំងពីរមានភាពខ្លាំងដូចជាកសិកម្មនេសាទរ៉ែជាដើម។មុននេះឯកអគ្គរដ្ឋទូត Pham Anh Tuan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីការបរទេស Siera Leone Samara Karama រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងសន្តិសុខស្បៀងអាហារសៀរ៉ាឡេអូន និងសន្ទនាជាមួយសហគមន៍វៀតណាមកំពុងរស់នៅក្នុងប្រទេស​សៀរ៉ាឡេអូនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

បណ្តា​ទីក្រុងអាស៊ានជំរុញកិច្ចសហប្រតិបត្តិការ​ដើម្បីអនាគតនៃទីក្រុងឆ្លាតវៃ និងនិរន្តរភាព

សន្និសីទថ្នាក់ដឹកនាំបណ្តា​ទីក្រុងអាស៊ានឆ្នាំ២០២៦ បានប្រព្រឹត្តទៅសម័យប្រជុំបើកនារសៀលថ្ងៃទី៨ ខែមិថុនា នៅទីក្រុងហាណូយ។ សន្និសីទនេះ សំដៅជំរុញការចូលរួមយ៉ាងសកម្ម បរិយាប័ន្ន និងប្រកបដោយចីរភាពនៃភាគីពាក់ព័ន្ធទាំងអស់ក្នុងការកសាងសហគមន៍អាស៊ាន។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម យ៉ា ទូក បានអញ្ជើញ​ចូលរួម និងថ្លែងសុន្ទរកថានៅក្នុង​សន្និសីទ​នេះ​។

Top