• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងវេទិការពហុភាគី


វៀតណាមនិងម៉ុងហ្គោលីលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
និងវេទិការពហុភាគី (VOV)

​នាព្រឹកថ្ងៃទី ៣ ខែមេសា ឆ្នាំ២០១៧ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក Tsend Munkh-Orgil ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។ ក្នុងការចរចារ ភាគីទាំងពីរបានផ្លាស់ប្តូរអំពីវិធានការជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីវៀតណាម-ម៉ុងហ្គោលីលើគ្រប់វិស័យ ក៏ដូចជាផ្លាស់ប្តូរមតិអំពីបញ្ហាក្នុងតំបន់និងអន្តរជាតិផងដែរ។
 

រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា៖ វៀតណាមគោរពរការពង្រឹកនិងពង្រីកទំនាក់ទំនងជាមួយម៉ុងហ្គោលី បង្កើនទំនុកទុកចិត្តខាងនយោបាយ បើកទូលាយនិងលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សហការយ៉ាងជិតស្និទ្ធលើបណ្ដាវេទិការពហុភាគី។ រីឯខ្លួនវិញ រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក  Tsend Munkh-Orgil បានអះអាងថា៖ ក្រសួងការបរទេសម៉ុងហ្គោលីនឹង​បន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាមក្នុងការជំរុញកិច្ចព្រមព្រៀងជាន់ខ្ពស់រវាងប្រទេសទាំងពីរ​ ប្រកបដោយប្រសិទ្ធភាពនិងជាក់ស្តែង រួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីឲ្យបានខ្លាំងក្លាថែមទៀត៕ 

តាម VOV5-វិទ្យុសម្លេងវៀតណាម

វៀតណាម-អាស៊ែបៃហ្សង់ ពិភាក្សានិងឯកភាពលើវិស័យសហប្រតិបត្តិការសក្តានុពលចំនួន ១៧

វៀតណាម-អាស៊ែបៃហ្សង់ ពិភាក្សានិងឯកភាពលើវិស័យសហប្រតិបត្តិការសក្តានុពលចំនួន ១៧

កិច្ចប្រជុំលើកទី៣នៃគណៈ កម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - អាស៊ែបៃ ហ្សង់ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច - ពាណិជ្ជ កម្ម និងវិទ្យាសាស្ត្រ - បច្ចេកទេសបានប្រព្រឹត្តទៅនាថ្ងៃទី ១៧ កក្កដា នៅទីក្រុងហាណូយ ក្រោមសហប្រធានដឹកនាំរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien និងរដ្ឋមន្ត្រីក្រសួងថាមពលអាស៊ែបៃហ្សង់លោក Parviz Shahbazov។

Top