12/05/2021 13:43 GMT+7 Email Print Like 0

វៀតណាមនិងបារាំងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការ

វៀតណាមនិងបារាំងរឹតបន្តឹងថែមទៀតកិច្ចសហប្រតិបត្តិការ
 

នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ប្រធានរដ្ឋ វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron។

ក្នុងជំនួបសន្ទនា តាមទូរស័ព្ទនេះ លោកប្រធានាធិបតី E. Macron បានអះអាងអំពី គោលនយោបាយរបស់បារាំងក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងរវាងភាគីទាំងពីរ។

លោកប្រធានរដ្ឋ Nguyen Xuan Phuc បានអះអាងថា បារាំងគឺជាដៃគូឈានមុខមួយរបស់ វៀតណាមនៅអឺរ៉ុប និងមានបំណងចង់ឲ្យប្រទេសទាំងពីរ បន្តកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយរួមគ្នាឆ្ពោះទៅខួបលើកទី ៥០ នៃទិវាបង្កើតទំនាក់ទំនងការទូត និងរយៈពេល ១០ ឆ្នាំនៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ ២០២៣។ ក្នុងជំនួបនេះ ប្រធានរដ្ឋ លោក Nguyen Xuan Phuc បានស្នើឲ្យប្រធានាធិបតីបារាំងជួយបង្កលក្ខណៈងាយស្រួលសម្រាប់ សហគមន៍ជនវៀតណាមនៅបារាំងនឹងនរចិត្តស្ថិរភាពជីវភាពរស់នៅនិងធានាការបង្ការទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។

ប្រធានរដ្ឋ លោក Nguyen Xuan Phuc សង្ឃឹមថា រដ្ឋសភាបារាំងនឹងបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក រវាងប្រទេសវៀតណាមនិងសហភាពអឺរ៉ុប (EU) និយាយរួមនិងជាមួយបារាំងនិយាយដោយឡែក ក៏ដូចជា ស្នើឱ្យភាគីទាំងពីររួមគ្នាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបារាំងនិងវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ។

ថ្នាក់ដឹកនាំទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់នៃការរឹតបន្តឹងក្របខ័ណ្ឌនៃកិច្ចសហប្រតិ បត្តិការរវាងវៀតណាមនិងបារាំង ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមក្នុងតំបន់និងពិភពលោក ដែលកំពុងលេចចេញ ជាពិសេសក្នុងការជំរុញរាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការការពារបរិស្ថាន ក៏ដូចជាការថែរក្សាសន្តិភាពសន្តិសុខ និងស្ថិរភាពធានានូវការគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ