26/04/2019 10:50 GMT+7 Email Print Like 0

វៀតណាមនិងប្រេស៊ីលបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យនីតិបញ្ញត្តិ


 ទិដ្ឋភាពនៃជំនួប (រូបថត៖TTXVN)
 

 បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រេស៊ីលនោះ នាថ្ងៃទី២៤ ខែមេសា​គណៈ​ប្រតិភូ​រដ្ឋស​ភារៀ​តណា​ម​ ដឹកនាំដោយអនុប្រ​ធានរដ្ឋសភា លោក Uong Chu Luu​ បានអញ្ជើញ​ទៅជួប​សម្ដែង​ការគួរ​សម​ជាមួ​យប្រធានព្រឹទ្ធសភាប្រេស៊ីលលោក Davi Alcolumbre។

នៅទី​នេះ ប្រធានព្រឹទ្ធសភាលោក Davi Alcolumbre បានសង្កត់ធ្ងន់ថា៖ ដំណើរ​ទស្សន​កិច្ច​របស់គណៈ​ប្រតិភូ​រដ្ឋសភា​វៀត​ណាម លើកនេះ បានរួមចំណែកនាំទំនាក់ទំនងរវាង​ប្រទេសទាំងពី​រឡើងកម្ពស់ថ្មី​ ប្រកបដោយ​ជាក់ស្ដែង​ និង​ ប្រសិទ្ធភាពថែមទៀត។ ព្រឹ​ទ្ធសភា ប្រេស៊ីលមាន​គោលបំណង​ធ្វើទស្ស​ន​កិច្ចនៅ​វៀតណាម​នាពេលឆាប់ៗខាងមុខ ​ដើម្បីអនុវត្តន៍រាល់សកម្មភាព​សហប្រតិបត្តិការ​រវាងស្ថាប័ន​នីតិប្បញ្ញត្តិ​នៃប្រទេស​ទាំង​ពីរ និ​ង​ជំរុញទំនាក់ទំនងមិត្តភាពរវាងប្រទេស​ទាំងពីរ។

ជាកិច្ចឆ្លើយតប អនុប្រធានរដ្ឋសភា លោក Uong Chu Luu បានអះអាងថា វៀតណាម​ជានិច្ចកាល​យកចិត្ត​ទុក​ដាក់​ ហើយមានគោលបំណងចង់ជំរុញទំនាក់ទំនងជាមួយប្រេស៊ីលលើគ្រប់វិស័យ នាំទំនាក់​ទំនង​សហប្រតិ​បត្តិការ​ទ្វេភាគី​អភិវឌ្ឍន៍ ជាពិសេសគឺលើវិស័យសេដ្ឋកិច្ចវិនិយោគ ពាណិជ្ជកម្មការពារ​ជាតិនិង​សន្តិសុខ​ឲ្យសក្តិ​សមនឹង​ទំនាក់ទំ​នងនយោបាយ និង សក្តានុពលនៃប្រទេ​សទាំងពីរ។
 
មុននេះ នៅក្នុងជំនូបចរចាជាមួយអនុប្រធាន ទី ១ នៃសភាជាន់ទាប ប្រេស៊ីល លោក Marcos Pereira នោះ អនុប្រធានរដ្ឋ​សភាលោក Uong Chu Luu បានសម្តែងនូវចំណាប់អារម្មណ៍ចំពោះប្រទេស ប្រេស៊ីលដ៏ស្រស់បំព្រង ដែល​មានខឿនវប្បធម៌ដ៏វិសេសវិសាល។ លោកបានជូនពរ​ចំពោះរាល់​សមិទ្ធផល​ដែលប្រ​ជាជន​ប្រេស៊ីល​ទទួល​បាន​ក្នុង​រយៈពេលកន្លងទៅ ព្រមទាំងជូនដំណឹងអំពីស្ថានភាពសេដ្ឋកិច្ច សង្គម កិច្ចការបរទេស​របស់​វៀត​ណាម​។
 
ស្ដីពី​ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរនោះ ភាគី​ទាំងពីរ​បានអះ​អាងនូវ​គោលបំណងច​ងពង្រឹង និងពង្រី​កថែមទៀត​នូវទំនាក់​ទំនង​សហប្រតិបត្តិ​ការគ្រប់​ជ្រុងជ្រោយ​រវាងប្រ​ទេសទាំង​ពីរនិយាយ​រួម និងរវាងរដ្ឋសភាទាំងពីរនិយាយដោយឡែក។ ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថា កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី​គឺទទួលបាន​លទ្ធផល​គួរឲ្យលើក​ទឹកចិត្ត​ជាច្រើន​ក្នុងប៉ុន្មាន​ឆ្នាំកន្លងទៅ ដែលក្នុងនោះ ទំហំពាណិជ្ជកម្មទ្វេ​ភាគីទទួលបាន ៤, ៤ ​ពាន់លានដុល្លារ​អាមេរិក​ ប៉ុន្តែមិនទាន់សក្តិសមនឹងសក្តានុពលនិងគោ​លបំណងរបស់ប្រទេសទាំងពីរឡើ​យ។
 
ក្នុងក្រប​ខ័ណ្ឌនៃដំណើរទស្សនកិច្ចលើកនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu ក៏មានជំនួបជាមួយ លោកស្រី​ Sorroco Gomez ប្រធានមជ្ឈមណ្ឌលសន្តិភាពដើម្បីសាមគ្គីភាពបណ្ដាជនជាតិ និងតស៊ូ​ដើម្បី​សន្តិភាព​របស់​ប្រេស៊ីល​ និងជាប្រធាន ក្រុមប្រឹក្សាសន្តិភាពពិភព​លោក ផងដែ​រ៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ