21/07/2017 11:17 GMT+7 Email Print Like 0

វៀតណាមនិងបង់ក្លាដែសបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ


 វៀតណាមនិងបង់ក្លាដែសបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបង់ក្លាដែលដឹកនាំដោយ ប្រធានរដ្ឋសភា លោក​ស្រី ​ Shirin Sharmin Chaudhury បានចាប់ផ្តើ​មដំណើរ​​ទស្សកិច្ច​នៅវៀតណាម តាម​សេចក្តី​អញ្ជើញ​របស់​ប្រធាន​រដ្ឋ​​សភា​វៀតណាម​ លោកស្រី Nguyen Thi Ki​m Ngan។ ក្នុងជំនួបសន្ទនាថ្នាក់​ដឹកនាំទាំងពីរ​រូប បានឯក ភាព​ជំរុញ​​កិច្ចសហប្រតិបត្តិការលើវិស័​យសន្តិសុខ​ស្បៀងអា​ហារ សន្តិសុខ​ ថាមពល បង្កើន​ការផ្លាស់​ប្តូរពាណិជ្ជកម្ម​ និង​វិនិយោគឲ្យបានខ្លាំង​ក្លាថែមទៀត។ ស្តីអំពីទំនាក់ទំនងរ​វាងរដ្ឋសភានៃ​ប្រទេសទាំងពីរ ភាគីទាំងពីរ​បាន​ឯកភាព​​ជំរុញការផ្លាស់ប្តូរគណៈ​ប្រតិភូជាន់ខ្ពស់ ផ្លាស់ប្តូរបទពិសោធន៍ក្នុង​ការងារកសាង ច្បាប់ ព្រម​ទាំង បង្កើត​ក្រុមសមាជិកសភាមិត្តភាព រវាងវៀតណាមនិងបង់ក្លា​ដែស។ វៀតណាម​មាន​គោលបំណង​ថា៖ បង់ក្លា​ដែល​យកចិត្តទុកដាក់ ​ថែមទៀតទៅលើបញ្ហានៅសមុទ្រខា​ងកើត មានស​ម្លេង​សកម្មថែម​ទៀត​សំដៅ លើក​កំពស់​ការរក្សាសន្តិភាពសុវ​ត្ថភាព និងសេរីភាពនាវាចរណ៍នៅសមុទ្រ​ខាងកើត គាំទ្រការ​ដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី ផ្អែ​កទៅលើច្បាប់អន្តរជាតិ។ ប្រធានរ​ដ្ឋសភាវៀតណាម លោកស្រី N​guyen Thi Kim Ngan ​ស្នើឲ្យ បង់ក្លា ដែលគាំទ្រវៀតណាមក្លា​យទៅជា សមាជិកមិនអចិន្ត្រៃយន៍ ក្រុមប្រឹក្សា សន្តិសុខ ​អ.ស.ប. អាណិត្ត ​២០២០-​២០២១៕ 
 

តា​ម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ