• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងទួរគីខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មនាំចេញចំនួន៤ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០


វៀតណាមនិងទួរគីខំប្រឹងប្រែងទទួលទំហំពាណិជ្ជកម្មនាំចេញចំនួន ៤ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០

កិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការចម្រុះវៀតណាម និងទួរគីបានប្រព្រឹត្តទៅនាថ្ងៃទី១៣កក្កដានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងលោក Mehmet Muezzinoglu រដ្ឋមន្ត្រីក្រសួងការងារ និងសុខុមាលភាពសង្គមទួរគី។

តាមរដ្ឋមន្ត្រី លោក Tran Tuan Anh ថា៖ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងទួរគីនាបច្ចុប្បន្នទទួលបាន ​១,៥​ពាន់​លានដុល្លារអាមេរិក/ឆ្នាំ មិនសមនឹងសក្ដានុភាពរបស់ប្រទេសនីមួយៗ។ ភាគីទាំងពីរបានឯកភាពដាក់គោលដៅគឺលើកកំពស់ទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ៤ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២០។ អំពីវិស័យឧស្សាហកម្ម ភាគីទាំងពីរបានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការ ដើម្បីជួយឧបត្ថម្ភសកម្មភាពរបស់សហគ្រាសធុនតូចនិងមធ្យម។ អំពីវិស័យវិនិយោគភាកីទាំងពីរបានឯកភាពនឹងចុះហត្ថខាលើ
អនុស្សារណៈ​​នៃការយោគយល់ស្ដីអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងមណ្ឌលសេដ្ឋកិច្ចមណ្ឌលឧស្សាហកម្ម និងមណ្ឌលកែច្នៃរវាងក្រសួងផែនការនិងវិនិយោគរបស់វៀតណាមនិងក្រសួងសេដ្ឋកិច្ចទួរ​គី​ សំ​ដៅ​​បង្កលក្ខណះងាយស្រួលសំរាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។ ក្រៅពីនោះ ភាគីទាំង​​ពីរក៏បានឯកភាពបើកទូលាយកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត ដូចជា៖ ថាមពល កែច្នៃម្ហូបអាហារ សំណង់ ម៉ាស៊ីន…ជាដើម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ត្រូវតែក្លាយជាកម្លាំងចលករចម្បងសម្រាប់គោលដៅកំណើនពីរខ្ទង់

វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ត្រូវតែក្លាយជាកម្លាំងចលករចម្បងសម្រាប់គោលដៅកំណើនពីរខ្ទង់

គណៈកម្មាធិការដឹកនាំមជ្ឈិមអំពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថល បានបើកកិច្ចប្រជុំតាមប្រធានបទលើកដំបូង នាថ្ងៃទី ២៨ ខែកញ្ញា បន្ទាប់ពីត្រូវបានការិយាល័យនយោបាយរៀបចំរចនាសម្ព័ន្ធឡើងវិញ។

Top