10/07/2019 07:28 GMT+7 Email Print Like 0

វៀតណាមនិងគុយបាជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគី


 អនុប្រធានរដ្ឋវៀតណាមលោកស្រី Dang Thi Ngoc Thinh អញ្ជើញជួបសវនាការជាមួយអនុប្រធានទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdes Mesa (រូបថត:TTXVN)
 

 តបតាមសេចក្តីអញ្ជើញរបស់អនុប្រ ធាន ទី ១ នៃក្រុមប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយ បា លោក Salvador​ Valdes Mesa, អនុប្រធានរដ្ឋសភា វៀតណាម លោកស្រី Dang Thi Ngoc Thinh និងគណៈប្រ តិភូរដ្ឋ​វៀត​ណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅគុយបា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែកក្កដា​ ឆ្នាំ២០១៩។

នារសៀល​ថ្ងៃទី៨ ខែកក្កដា នៅវិមានបដិវត្តន៍នៃរដ្ឋធានី La Habana នៃប្រទេស គុយបា អនុប្រធានទី ១ នៃក្រុម​ប្រឹក្សារដ្ឋនិងទីស្តីការគណៈរដ្ឋមន្ត្រីគុយបា លោក Salvador Valdes Mesa បានធ្វើ​ជា​អធិ​បតី​ក្នុង​ពិធី​ទទួល​បដិសណ្ឋារកិច្ចនិងអនុវត្តជំនួបពិភាក្សាជាមួយ អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh។
 
ក្នុងជំនួប​នេះ  អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអះ អាងថា: វៀតណា​ម​បាន​ត្រៀម​ខ្លួន​ជាស្រេច បន្តការផ្លាស់ប្តូរនិងចែករំលែកបទពិសោធជាមួយគុយបា ក្នុងដំណើរការកា​រ​ពារ​និង​អភិវ​ឌ្ឍន៍ប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋ​វៀតណាមបានអះអាងសារជាថ្មីថា ​វៀតណាម​គាំទ្រយ៉ាង​ពេញ​ទំហឹង​ចំពោះសេ​ចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជា​ជាតិ  ដោយសំណូមពរឱ្យអាមេរិកលុ​បចោល​គោល​នយោបាយ​ដាក់ទណ្ឌក​ម្មសេដ្ឋកិច្ច ពាណិជ្ជកម្មនិងហិរញ្ញវត្ថុប្រឆាំងនឹងគុយបា​។ ឆ្លៀតពេលនេះ ថ្នាក់ដឹកនាំទាំ​ងពីររូប​បាន​ព្រមព្រៀងគ្នារក្សាការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នា​ក់  ជាពិសេសផ្តោតការយកចិត្តទុកដាក់​ទៅលើការ​ជំរុញកិច្ចសហប្រតិ​បត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភា​គី។ ភាគីទាំងពីរបានឯកភាពបន្តគាំទ្រ​គ្នា រួមទាំងបង្កលក្ខណៈងាយស្រួល​សម្រាប់​សហគ្រាសនៃ​ប្រទេសទាំ​ងពីរជ្រា​បចូលទីផ្សា​ររបស់​គ្នាទៅវិញ​ទៅមក​ផ​ង​ដែរ​។
​ 
ពាក់ព័ន្ធនឹងបញ្ហាសមុទ្រខាងកើត ភាគី​ទាំងពីរ​បាន​អះអាងនូវ​ការគាំទ្រ​ចំពោះ​ជំហរ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិ​វិធី​ ដោយផ្អែកលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។ ម្យ៉ាងវិញទៀត ភាគីពាក់​ព័ន្ធត្រូវ​ប្រកាន់យ៉ាងខ្ជាប់​ខ្ជួននូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិ ​បត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (​DOC) និងឆ្ពោះទៅ​ការ​សម្រេច​ក្រម​ប្រតិ បត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត​ (COC) យ៉ាងឆាប់ៗ។
 
​ក្នុងក្របខ័ណ្ឌនៃ​ដំណើរទស្សនកិច្ចនៅគុយបាលើកនេះ អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh បាន​អញ្ជើញ​ទៅ​ទស្សនាតំបន់អភិវឌ្ឃន៍ Mariel នៅខេត្ត Artemisa។ នៅថ្ងៃដដែលនេះ គណៈប្រ​តិភូ​បាន​អញ្ជើញ​ទៅដាក់​​កម្រង​ផ្កានៅវិមានលោកប្រធានហូជីមិញនិងវិមានរំលឹកវិញ្ញាក្ខ័ន្ធ​វីរៈជនជាតិគុយបា Hose Martin​ និង​ជួប​សំណេះសំណាល​ជាមួយមន្ត្រីស្ថាន​ទូតវៀតណាម​ប្រចាំនៅគុយ​បារួមទាំងតំណាង​សហគមន៍​វៀត​ណាម​ប្រចាំ​នៅគុយ​បាផង​ដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ