14/12/2021 13:10 GMT+7 Email Print Like 0

វៀតណាមនិងកូរ៉េខាងត្បូងគាំទ្រការបង្កើនទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២២

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong-seug ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ១២ -១៥ ធ្នូ។ 
 

ទិដ្ឋភាពនៃជំនួបពិភាក្សា (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នៅទីក្រុងសេអ៊ូល ពិធីទទួលបដិសណ្ឋារកិច្ចប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាកូរ៉េខាងត្បូង លោក Park Byeong Seug។ បន្ទាប់ពីពិធីទទួលស្វាគមន៍ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរដំណើរការកិច្ចពិភាក្សា។
 
នៅឯក្នុងកិច្ចពិភាក្សា ប្រធានរដ្ឋសភាទាំងពីររូបបានឯកភាពគ្នាអភិវឌ្ឍន៍ទំនាក់ទំនងរវាងរដ្ឋសភាទាំងពីរទៅជាគំរូនៃកិច្ចសហប្រតិបត្តិការសភាជាមួយការបង្កើតក្រុមមិត្តភាព នៃសមាជិកសភា សមាជិកសភាស្ត្រី និងសមាជិកសភាវ័យក្មេង។
 
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅអំពីកិច្ចសហប្រតិបត្តិការ វៀតណាម-កូរ៉េខាងត្បូង លើវិស័យជាច្រើន ដោយគាំទ្រដល់ការលើកកំពស់ទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - កូរ៉េខាងត្បូង ក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (១៩៩២-២០២២) រួមទាំងអះអាងនូវសារៈសំខាន់នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយនឹងសហការយ៉ាងជិតស្និទ្ធដើម្បីអនុវត្តន៍រាល់សកម្មភាពនានាក្នុងឱកាសនេះ។
 
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នា ខិតខំសម្រេចបាននូវគោលដៅបង្កើនទំហំពាណិជ្ជ កម្មទ្វេភាគីដល់ ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២៣ និង ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ក្នុងទិសដៅធ្វើឱ្យមានតុល្យភាពសមតុល្យពាណិជ្ជកម្ម (ទំហំពាណិជ្ជកម្មទ្វេភាគីនៅឆ្នាំ ២០២១ គ្រោងនឹងសម្រេចបាន ៧០ ពាន់លានដុល្លារអាមេរិក)។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue ក៏បានលើកទឹកចិត្តដល់អង្គភាពអាជីវកម្មកូរ៉េខាងត្បូង មកបណ្តាក់ទុននិងពង្រីកអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យឧស្សាហកម្មឧបត្ថម្ភ បច្ចេក វិទ្យាខ្ពស់ និងការអភិវឌ្ឍទីក្រុងឆ្លាតវៃ ព្រមទាំងវិស័យឧស្សាហកម្ម កសិកម្ម និងផ្ទេរបច្ចេកវិទ្យាទៅវៀតណាមនាពេលខាងមុខ។
 
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ អភិវឌ្ឍន៍ និងការផ្ទេរបច្ចេកវិទ្យាសម្រាប់ផលិតវ៉ាក់សាំងនិងថ្នាំព្យាបាលកូវីដ ១៩ និងឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបម្រើដោយផ្ទាល់ដល់ការបង្ការនិងទប់ស្កាត់ការរាតត្បាត ព្រមទាំងជួយឧបត្ថម្ភវៀតណាមកសាងមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺរាតត្បាតតាមរយៈប្រភពទុនកម្ចីរបស់កូរ៉េខាងត្បូង (EDCF)។
 
ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានឯកភាពគាំទ្រវៀតណាមក្នុងការអនុវត្ត “កម្មវិធីផ្លាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០” ដោយមានគោលដៅ វៀតណាមក្លាយជាប្រទេសឌីជីថល ស្ថិរភាព វិបុលភាព និងត្រួសត្រាយផ្លូវក្នុងការសាកពិសោធន៍បច្ចេកវិទ្យា និងគំរូថ្មីៗ។ ប្រទេសកូរ៉េខាងត្បូងក៏បន្តជួយឧបត្ថម្ភនិងគាំទ្រដល់ការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗមួយចំនួនក្នុងដំណាក់កាល ២០២១-២០២៥។

ក៏នៅក្នុងជំនួបពិភាក្សានោះដែរ ប្រធានរដ្ឋសភានៃប្រទេសទាំងពីរបានឯកភាពរៀបចំសកម្មភាពទ្វេភាគីជាច្រើន ដើម្បីផ្សព្វផ្សាយវប្បធម៌និងសិល្បៈនៃប្រទេសទាំងពីរ។
 
ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពបន្តសហការយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាពហុភាគី; គាំទ្រ វៀតណាមអនុវត្តន៍បានល្អតួនាទីជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន-កូរ៉េខាងត្បូង សម្រាប់អាណត្តិ ២០២១-២០២៤; បន្តគាំទ្រ និងចែករំលែកទស្សនៈវិស័យរួមក្នុងការធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍លើសមុទ្រខាងកើត; ដោះស្រាយជម្លោះនៅសមុទ្រដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS 1982) ផងដែរ៕

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​

បណ្តាព័ត៌មានបានផ្សាយ