• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៖ ក្រុមប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីប្រធានបទបម្រែ បម្រួលអាកាសធាតុ និងគ្រោះអាសន្នសន្តិសុខ

វៀតណាមបានចែករំលែកការលំបាករបស់បណ្ដាប្រទេសកោះតូចៗ ដែលកំពុងអភិវឌ្ឍន៍ និងបណ្ដាប្រទេសអាហ្វ្រិកខាងត្បូង តំបន់ Sahel និងតំបន់ Lake Chad ដែលកំពុងទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃ ស្ថានភាពបម្រែបម្រួលអាកាសធាតុ។

ប្រតិភូចូលរួមកិច្ចប្រជុំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Arria របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក (រូបថត៖ THX / TTXVN)


នាថ្ងៃទី ២២ ខែមេសា ប្រទេសជាសមាជិក ចំនួន ១០ នាក់នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (រួមមានបារាំង ចក្រភពអង់ គ្លេស ប៊ែលហ្សិក អាល្លឺម៉ង់ សាធារ ណរដ្ឋ Dominicana  អេស្តូនី នីហ្សេ Saint Vincent  Grenadines ទុយនេស៊ី និងវៀតណាម) បានដឹកនាំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Arria អំពីប្រធានបទនៃការបម្រែបម្រួលអាកាសធាតុនិងគ្រោះអាសន្នសន្តិសុខ។ អង្គប្រជុំបានលើកសំណើរអំពីដំណោះស្រាយ ដូចជាដាក់បញ្ជូលបញ្ហាបន្សាំនឹងបម្រែបម្រួលអាកាសធាតុ និងកាត់បន្ថយផលប៉ះពាល់នៃស្ថានភាពបម្រែបម្រួលអាកាសធាតុទៅក្នុងផែនការយុទ្ធសាស្ត្រទប់ស្កាត់ជំលោះ កសាងសន្តិភាព និងចាត់វិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ពីសកម្មភាពរបស់ស្ថាប័នអង្គការសហប្រជាជាតិ និងបណ្ដាក្រុមបេសកកម្ម។

អញ្ជើញថ្លែងនៅទីនេះ ឯកអគ្គរដ្ឋទូត ប្រធានក្រុមបេសកកម្មវៀតណាម លោក Dang Dinh Quy បានឲ្យដឹងថា៖ វៀតណាមបានចែករំលែកការលំបាករបស់បណ្ដាប្រទេសកោះតូចៗ ដែលកំពុងអភិវឌ្ឍន៍ និងបណ្ដាប្រទេសអាហ្វ្រិកខាងត្បូង តំបន់ Sahel និងតំបន់ Lake Chad ដែលកំពុងទប់ទល់នឹងផលប៉ះពាល់អវិជ្ជមាននៃស្ថានភាពបម្រែបម្រួលអាកាសធាតុ។ លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់អង្គការសហប្រជាជាតិចាំបាច់ត្រូវបន្តតាមដាន និងពង្រឹងយន្តការផ្ដល់ព័ត៌មានស្តីពីគ្រោះអាសន្នដែលអាចកើតមានដោយសារការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វៀតណាមស្ថិតក្នុងក្រុម​ប្រទេសទាំង ៥ ដែលនាំមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មី របស់អាស៊ាន​

វដ្តកំណើនសេដ្ឋកិច្ច​បន្ទាប់នៅអាស៊ីអាគ្នេយ៍ នឹងមិន​ពឹងផ្អែកលើខឿន​សេដ្ឋកិច្ចតែមួយ ឬវដ្តទំនិញតែមួយទៀតហើយ ប៉ុន្តែនឹងត្រូវបានបង្កើតឡើងដោយក្រុមប្រទេសចំនួន ៥​ នៅក្នុងតំបន់៖ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន។ នេះគឺជាការវាយតម្លៃរបស់លោក Shan Saeed ប្រធានសេដ្ឋវិទូសកលនៃក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យអន្តរជាតិ Juwai IQI។

Top