16/03/2019 10:43 GMT+7 Email Print Like 0

វៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបតិ្តការក្នុងវិស័យសារព័ត៌មានទូរគមនាគមន៍


 នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន និងរដ្ឋមន្រ្តីក្រសួងព័ត៌មាននិង ទូរគមនាគមន៍វៀតណាម លោក Nguyen Manh Hung (រូបថត៖ TTXVN)
 

 នាថ្ងៃទី១៤ ខែមីនា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេច តេជោ ហ៊ុន សែន បាន​អញ្ជើញ​ទទួល​ជួបគណៈប្រតិភូនៃក្រសួងព័ត៌មាន​និង ទូរគមនាគមន៍វៀតណាម ដឹ​កនាំដោយរដ្ឋមន្រ្តីលោក ​Nguye​n​ Manh Hung ដែល កំពុងទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជាចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែ មីនា។
 
នៅក្នុង​ជំនួបនេះ រដ្ឋមន្រ្តីលោក Nguyen Manh Hung បានផ្ញើរក្ដីសួរសុខ ទុក្ខរបស់​នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​លោក​ Nguyen Xuan Phuc ជូនចំពោះសម្តេច នាយករដ្ឋមន្រ្តី​ ហ៊ុន សែន។ លោក ​Nguyen Manh Hung បាន​គោរព​រាយការណ៍​ ជូនសម្ដេចនាយករដ្ឋមន្រ្តីអំពីខ្លឹមសារនិង​លទ្ធផលនៃជំនួបចរចាជាមួយ​រដ្ឋមន្រ្តី ក្រសួង​ប្រៃសនីយ៍និង​ទូរគមនាគមន៍ក​ម្ពុជាលោក ត្រាំ អ៊ីវតឹក និងរដ្ឋមន្រ្តីក្រសួង ​ព័ត៌មានកម្ពុជាលោក ខៀវ ក​ញ្ញារីទ្ធ​។ រដ្ឋមន្រ្តីលោក Nguyen Manh Hung ក៏ថ្លែង អំណរគុណជាទីគោរពជូនចំពោះសម្ដេចនាយករដ្ឋមន្រ្តី និង​រាជ​រដ្ឋា​ភិបាលកម្ពុជា ដែលបានបង្កលក្ខណៈងាយស្រួលសម្រាប់កម្មវិធី សកម្មភាពសហប្រតិបតិ្តការ រវាង​ប្រទេស​ទាំងពីរវៀត​ណាម​- កម្ពុជានិយាយរួម ក៏ដូច​ជាលើវិស័យព័ត៌មា​ន ទូរគមនាគមន៍​និយាយ​ដោយ​ឡែក​ផង​ដែរ​។
 
ជាការ​ឆ្លើយ​តប សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបតិ្តការរវាងក្រសួង ស្ថាប័ននា​នានៃ​ប្រទេសទាំងពីរកម្ពុជានិងវៀត ណា​ម លើវិស័យប្រៃសនីយ៍ទូរគមនា ​គមន៍ និង​បច្ចេក​វិទ្យាព័ត៌​មាន​ ក្នុងប៉ុន្មានឆ្នាំ កន្លងមក ព្រមទាំងចាត់ទុកថា រាល់កិច្ចសហប្រតិ បតិ្តការទាំងនោះបានរួមចំណែក ជួយប្រទេស​កម្ពុជារី​កចម្រើនយ៉ាងឆាប់រហ័សពីមួយថ្ងៃ​ទៅមួយថ្ងៃ។​
 
មុននោះ រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងទូរគមនាគមន៍វៀតណាមលោក Nguyen Manh Hung បាន​ជួប​ចរចា​ជាមួយ​រដ្ឋមន្រ្តីប្រៃស​នីយ៍និងទូរគមនាគមន៍ កម្ពុជាលោក ត្រាំ អ៊ីវ​តឹក និងរដ្ឋមន្រ្តីព័ត៌មានលោក ខៀវ កញ្ញារី​ទ្ធ។ ​នៅជំនួប​ ចរចាទាំងពីរនេះ​ រដ្ឋមន្រ្តីលោក Nguyen Manh Hung បានចែករំលែកពីទិ​សដៅ ​អភិវឌ្ឍ​នៃ​វិស័យ​ប្រៃន​សីយ៍​ទូរគមនាគមន៍​ និ​ងបច្ចេកវិទ្យាព័ត៌មានរបស់វៀត ណាម​ ក្នុងដំណាក់កាលបច្ចុប្ប​ន្ន​នេះ ពេល​ដែល​ឈាន​ចូលបដិវត្តន៍​ឧស្សាហកម្ម​ ៤.០។ រដ្ឋមន្រ្តីលោក ​Nguyen Manh Hung ក៏បានចុះហត្ថ​លេខាលើ​អនុស្សរណៈ យោគយល់​គ្នានិងផែន​ការសហប្រតិបតិ្តការឆ្នាំ២​០១៩ជាមួយរដ្ឋមន្រ្តីប្រៃស​នីយ៍ និង​ទូរគមនាគម​ន៍ និង​រដ្ឋមន្រ្តី​ព័ត៌មាន​កម្ពុជា ផងដែរ៕​

 

តាម​ VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ