23/08/2020 17:11 GMT+7 Email Print Like 0

វៀតណាមធ្វើជាអធិបតីក្នុងកិច្ចសន្ទនារវាងអាស៊ាននិងប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី ៧៥

គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីរាល់អាទិភាពរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ និងវិធានការណ៍ជំរុញកិច្ចសហប្រតិបត្តិកា ររវាងអាស៊ាននិងមហាសន្និបាតអង្គការ សហប្រជាជាតិ នាពេលខាងមុខ។

ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២០ (រូបថតៈ TTXVN)


នៅកិច្ចប្រជុំមួយដែលបានប្រារព្ធនាថ្ងៃទី ២១ ខែសីហា  ក្នុងនាមជាប្រធានគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងញូវយ៉ក ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានស្ថានបេសកម្មអចិន្ត្រៃយ៍វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងនូវគំនិតផ្តួចផ្តើម រៀបចំនិងធ្វើជាអធិបតីនៃកិច្ចសន្ទនា រវាងបណ្តាឯកអគ្គរដ្ឋទូតនិងប្រធានស្ថានបេសកម្មនៃប្រទេសអាស៊ានប្រចាំអង្គការសហប្រជាជាតិជាមួយលោក Volkan Bozkir ជាប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពិភាក្សាអំពីរាល់អាទិភាពរបស់ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ និងវិធានការណ៍ជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងមហាសន្និបាតអង្គការសហប្រជាជាតិ នាពេលខាងមុខ។

លោក Volkan Bozkir មានប្រសាសន៍ថា អាទិភាពចម្បងរបស់មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៥ នេះ គឺរៀបចំប្រកបដោយជោគជ័យសម័យ ពិភាក្សាជាន់ខ្ពស់និងសម័យប្រជុំរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើតអង្គការសហប្រជាជាតិ ក្នុងខែកញ្ញាឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ ដោយសារតែត្រូវរអនុវត្តវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩។  លោករួបនេះបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមចំណែករបស់អាស៊ានចំពោះអង្គការសហប្រជាជាតិ និងសង្ឃឹមថាប្រទេសអាស៊ានទាំងអស់ ដែលក្នុងនោះវៀតណាមនិងឥណ្ឌូណេស៊ី ជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនឹងចូលរួមលើកកម្ពស់សាមគ្គីភាពនិងឯកភាពរបស់អង្គការសហប្រជាជាតិក៏ដូចជាក្រុមប្រឹក្សាសន្តិសុខផងដែរ។

 

នៅឯកិច្ចប្រជុំឯកអគ្គរដ្ឋទូតនិងប្រមុខស្ថានបេសកកម្មនៃបណ្តាប្រទេសអាស៊ានបានសម្តែងការគាំទ្រចំពោះរាល់អាទិភាពនៅក្នុងរបៀបវារៈរបស់លោក Volkan Bozkir ស្តីពីការលើកកម្ពស់ពហុភាគីនិយម; អនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងអាស៊ាននិងការិយាល័យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិនាពេលខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

បណ្តាព័ត៌មានបានផ្សាយ