• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមធានាដំណើរការនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩


ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi ផ្តល់សម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាម
 

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានខិតខំប្រឹងប្រែង ដើម្បីធានាសកម្មភាពសហប្រតិបត្តិការរបស់អាស៊ាន ក្នុង បរិបទនៃជំងឺរាតត្បាតកូវីដ ១៩។ 
 
នេះបើតាមការអះអាងរបស់ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមលោក Ibnu Hadi ក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៣ ឆ្នាំ នៃថ្ងៃបង្កើត សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍អាស៊ាន (៨ សីហា ១៩៦៧ -៨ សីហា ២០២០)។
 
លោកឯកអគ្គរដ្ឋទូត Ibnu Hadi បានសង្កត់ធ្ងន់ថា ដោយក្រឡេកមើលឡើវិញដំណើរការតាំងពីពេលបង្កើតអាស៊ានមកនោះ សមាគមន៍អាស៊ានបានអភិវឌ្ឍលើគ្រប់វិស័យតាំងពីសន្តិសុខ នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ដល់វប្បធម៌ - សង្គម ដោយមានការចូលរួមចំណែកដ៏សកម្មទៅក្នុងសន្តិភាព និងស្ថិរភាពក្នុងតំបន់និងនៅលើពិភពលោក។
 
ទាក់ទងនឹងការចូលរួមវិភាគទានរបស់វៀតណាមក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២០ ជាពិសេសក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ នោះ លោក Ibnu Hadi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធិភាព។ ទន្ទឹមនឹងនេះលោកក៏បានទទួលស្គាល់គំនិតផ្តួចផ្តើមរបស់វៀតណាមក្នុងការជួយអាស៊ាន ឱ្យជៀសផុតពីជំងឺរាតត្បាតនេះ។
 
លោកឯកអគ្គរដ្ឋទូតក៏បានសង្ឈឹម ថាជាមួយនឹងចក្ខុវិស័យសហគមន៍អាស៊ាន ក្រោយឆ្នាំ ២០២៥ នោះ អាស៊ាននឹងបន្តពង្រីកភាពជាដៃគូជាមួយបណ្តាប្រទេសជាច្រើននៅលើពិភព លោក ហើយក្លាយជាមជ្ឈមណ្ឌលផលិតកម្មនៅក្នុងតំបន់ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអប់រំរវាងបណ្ដាប្រទេសជាសមាជិកផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top